Khmer Dictionary: បុរិសៈ
Chuon Nath's Khmer-Khmer Dictionary
-
បុរិសៈ
( ន.នាមសព្ទ ) [ប៉ុរិសៈ "សាក"] ( បា.បាលី ( បាលីភាសា ) )
បុរស «ប្រុស» អ្នកបំពេញចិត្តមាតាបិតា ។ អ្នកបំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ ។ ក្នុងភាសាបា. ចែកបុរសជាបី ដើម្បីតម្រូវបុរិសសព្វនាមនៅនឹងបុរសក្នុងកិរិយាអាខ្យាត គឺបឋមបុរស បុរសទី ១ និយាយពីអ្នកដទៃ ឬពីវត្ថុអ្វីមួយក្រៅពីគូសន្ទនា ឧ. គាត់កំពុងធ្វើការងារ (សោកម្មំ ករោតិ) ។ មជ្ឈិមបុរស បុរសទី ២ សម្រាប់និយាយទៅកាន់គូសន្ទនាឆ្លងឆ្លើយគ្នា ឧ. តើអ្នកឯងកំពុងធ្វើអ្វី (គឹ ករោសិ) ។ ឧត្តម បុរស បុរសទីបី សម្រាប់និយាយខ្លួនឯងទៅកាន់គូសន្ទនា ឧ. ខ្ញុំកំពុងធ្វើនំ (អហំ បូវំ ករោមិ) ។
Headley's Khmer-English Dictionary
-
No matching entries found!