Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បេសកកម្ម

Chuon Nath's Khmer-Khmer Dictionary
  1. បេសកកម្ម ( ន.នាមសព្ទ ) [ប៉េសៈកៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (បេសក + កម្ម) អំពើ​របស់​ជន​អ្នក​ប្រើ ឬ​កិច្ចការ​របស់​ជន​អ្នក​ចាត់​ការ​បញ្ជូន ។ សព្វ​ថ្ងៃ​នេះ​ប្រើ​សំដៅ​យក​អំណាច ឬ​សិទ្ធិ​ដែល​ប្រគល់​ឲ្យ​ដល់​ប្រតិភូ ដើម្បី​ទៅ​បំពេញ​កិច្ចការ​អ្វី​មួយ​នៅ​ទី​ដទៃ; មុខ​ការងារ​មាន​កំណត់​ជាក់​ប្រាកដ​ធ្វើ​យ៉ាង​នេះ​ឬ​យ៉ាង​នោះ​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ដល់​ភ្នាក់ងារ​រាជការ​ពិសេស ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​មួយ​ដង​មួយ​គ្រា : បេសក​កម្ម​ខាង​ផ្លូវ​ទូត, បេសក​កម្ម​នៃ​ការ​ចរចា​អំពី​សេដ្ឋកិច្ច (បារ. Mission) ។ ពាក្យ​នេះ​ធ្លាប់​ប្រើ​មក​ជា​យូរ​ដែរ​ហើយ, តែ​បើ​គិត​ដល់​ន័យ​ត្រង់​ៗ​របស់​ពាក្យ ឃើញ​ថា​ដូច​ជា​មិន​សូវ​សម, បើ​ប្រើ​ជា “បេសិត​កម្ម” ដូច​ជា​គួរ​ជាង ព្រោះ​មាន​ន័យ​ថា “អំពើ​របស់​ជន​ដែល​ត្រូវ​គេ​ប្រើ ឬ​កិច្ចការ​របស់​ជន​អ្នក​ទទួល​បម្រើ” ។
Headley's Khmer-English Dictionary
  1. បេសកកម្ម ( n ) [peesaʔkaʔkam]
    mission, expedition; commission; assignment


Prohok Solutions @2017 : Learn Khmer | Khmer Calendar