Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បោក្ខរព័ស៌

Chuon Nath's Khmer-Khmer Dictionary
  1. បោក្ខរព័ស៌ ( ន.នាមសព្ទ ) [បោក-ខៈរ៉ៈ ព័រ] or បោក្ខរព័រ្ស
    (បោក្ខរ “ឈូក” + វស្ស “ភ្លៀង” > បោក្ខរ​វស្ស; បុឞ្ករ + វឞ៌) ភ្លៀង​មាន​អាការ​ដូច​ជា​ទឹក​ធ្លាក់​លើ​ស្លឹក​ឈូក ។ កាល​ដែល​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ ទ្រង់​បាន​ត្រាស់​ហើយ​ពុំ​យូរ​ប៉ុន្មាន, ទ្រង់​ស្ដេច​ត្រឡប់​ចូល​មក​ក្រុង​កបិលវត្ថុ​ជា​ជាតិ​ភូមិ​របស់​ព្រះ​អង្គ... ទ្រង់​បណ្ដាល​ឲ្យ​ធ្លាក់​ភ្លៀង​ជា​អស្ចារ្យ ក្នុង​ទី​ប្រជុំ​នៃ​ពួក​ព្រះ​ញាតិ, បើ​អ្នក​ណា​ចង់​ឲ្យ​ទទឹក​ក៏​ទទឹក, អ្នក​ដែល​មិន​ចង់​ឲ្យ​ទទឹក​ទេ ភ្លៀង​នោះ​ក៏​ពុំ​ទទឹក​ឡើយ គឺ​គ្រាន់​តែ​ធ្លាក់​មក​ត្រូវ ប៉ុន្តែ​រអិល​ជ្រុះ​ដូច​ជា​ទឹក​ធ្លាក់​លើ​ស្លឹក​ឈូក, ហៅ​ថា បោក្ខរ​ព័ស៌ ឬ​ភ្លៀង​បោក្ខរ​ព័រ្ស (ក្នុង​ពុទ្ធ​ប្រវត្តិ) ។
Headley's Khmer-English Dictionary
  1. បោក្ខរព័ស៌ ( n ) [baokkʰaʔraʔpoa]
    lotus-leaf rain (According to Buddhist tradition, a shower which the Buddha caused to fall; some people were drenched but others repelled the water like lotus leaves)


Prohok Solutions @2017 : Learn Khmer | Khmer Calendar