Khmer Dictionary: ចង្កៀង
Chuon Nath's Khmer-Khmer Dictionary
-
ចង្កៀង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
និយាយបញ្ឆិតបញ្ឆៀងលូកនាយលូកអាយញយៗដោយទទូច ដើម្បីឲ្យអ្នកស្ដាប់ចុះសម្រុងតាមខ្លួន ប្រដូចនឹងគេកៀងសត្វឲ្យមូល ឬ ឲ្យចូលកាន់ទីតាមបំណងខ្លួន, ច្រើនប្រើជា កិ. វិ. ជាង : វាចេះតែនិយាយចង្កៀងឲ្យខ្ញុំលង់គំនិតស្លុងស៊ប់ទៅតាមគំនិតវា ។ ប្រើជា គុ. ក៏បានខ្លះដែរ : វាប្រើសំដីចង្កៀងឲ្យខ្ញុំជឿតាមវា ។ អ្នកខ្លះនិយាយថា ប្រកៀង ។
-
ចង្កៀង
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ដាក់ខ្លាញ់ ឬ ប្រេងអុជបំភ្លឺ គឺប្រទីប : ចង្កៀងខ្លាញ់, ចង្កៀងប្រេងកាត ជាដើម ។
Headley's Khmer-English Dictionary
-
ចង្កៀង
( n )
[cɑŋkieŋ]
- detail »
lamp, lantern
-
ចង្កៀង
( v )
[cɑŋkieŋ]
- detail »
to speak in such a way as to inspire people to follow, to hint frequently in order to convince.
-
ចង្កៀង
( adv )
[cɑŋkieŋ]
- detail »
(hinting) repeatedly or persistently