Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មូល

Chuon Nath's Khmer-Khmer Dictionary
  1. មូល ( កិ.កិរិយាសព្ទ )
    រួប​រួម​គ្នា, ជុំ​គ្នា, មិន​បែក​ខ្ញែក​គ្នា :
    - មូល​កូន​ចៅ, មូល​គ្នា ។ ប្រើ​ជា​ កិ. វិ. ក៏​បាន : នៅ​មូល​គ្នា, ឈរ​មូល​គ្នា, អង្គុយ​មូល​គ្នា ។
    - មូល​គំនិត​គ្នា ដែល​មាន​គំនិត​រួម​ចូល​គ្នា​តែ​ផ្លូវ​មួយ ។
    - មូល​ចិត្ត ដែល​មាន​ចិត្ត​ស្លុង​ក្នុង​អារម្មណ៍​តែ​មួយ ។
    - មូល​ត្រកូល មូល​គ្នា​មួយ​ត្រកូល, នៅ​រួម​គ្នា​ជា​សុខ​មួយ​ត្រកូល​ឥត​មាន​ព្រាត់​ប្រាស​និរាស ។ ព. ប្រ. មូល​គ្នា​មិន​រាត់​រាយ, មិន​បែក​ខ្ញែក ។
    - មូល​មាត់​គ្នា និយាយ​ព្រម​ព្រៀង​គ្នា​រាល់​មាត់ ។ មូល​មិត្រ មូល​មិត្រ​សំឡាញ់, មូល​បង​ប្អូន​ញាតិ​មិត្រ; មូល​ប្ដី​ប្រពន្ធ ។
    - មូល​សេចក្ដី ប្រមូល​សេចក្ដី​ឲ្យ​រួម​នៅ​តែ​មួយ ។
    - មូល​ស្លុង មូល​លង់​ស៊ប់​មិន​ងាក​បែរ : ចិត្ត​មូល​ស្លុង, អារម្មណ៍​មូល​ស្លុង ។
    - មូល​អារម្មណ៍ អារម្មណ៍​មូល​តែ​មួយ​មិន​ទាស ។ល។
  2. មូល ( គុ.គុនសព្ទ )
    ដែល​មាន​មណ្ឌល​ជុំ​វិញ​ឥត​ជ្រុង ឥត​ផត ឥត​ប៉ោង : តុ​មូល, ប្រអប់​មូល ។
    - មូល​ណិល មូល​រលីង​ស្អាត​ធេង ។
    - ដំឡូង​មូល (ព. ប្រ.) ល្ងង់​សុទ្ធសាធ, ល្ងង់​ទាំងស្រុង ឥត​មាន​ចំណេះ​អ្វី​​ក្នុង​ខ្លួន : មនុស្ស​ដំឡូង​មូល (ព. ទ្រ. ឬ ព. ម.) ។
  3. មូល ( ន.នាមសព្ទ )
    ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ ពួក​ច្បូក ប៉ុន្តែ​មាន​មុខ​តែ​មួយ​សណ្ឋាន​មូល​ស្រួច​មាន​ងៀង ត្រង់​គល់​ផ្លែ​មាន​ប្រហោង​រាក់ (ដែល​ហៅ​ថា ភ្លុក ក៏​បាន) សម្រាប់​ស៊ក​ដង​មាន​ខ្សែ​ប្រចី​មាំ​ចង​ភ្ជាប់​ពី​គល់​ផ្លែ​មក​គល់​ដង ងាយ​នឹង​ទាញ​ដង​ឲ្យ​របូត​ចេញ​បាន (ឲ្យ​ដង​និង​ផ្លែ​នៅ​ជាប់​គ្នា​ដោយ​ខ្សែ​ប្រចី​នោះ) ។
  4. មូល ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឫស; គល់, ឫស​គល់; មើម, ដើម​កំណើត, ដើម​ចម, ដើម​ទង, ទីតាំង; ទី​ជិត; ទ្រព្យ​ដើម; តម្លៃ... ។
    - មូល​កច្ចាយនៈ (មូលៈក័ច-ចាយ៉ៈន៉ៈ) មើល​ពាក្យ មហា​កច្ចាយនៈ ក្នុង​ពាក្យ មហា ។
    - មូល​កម្មដ្ឋាន (មូលៈក័ម-ម៉័ត-ឋាន) កម្មដ្ឋាន​ដើម : ការ​ភាវនា​នឹក​រំពឹង​ឆ្ពោះ​ទៅ​រក​ពុទ្ធ​គុណ​ជា​មូល​កម្មដ្ឋាន (ព. ពុ.) ។
    - មូល​គន្ធ (មូលៈគន់-ធ) ក្លិន​ដែល​កើត​អំពី​ឫស​ឬ​មើម, ក្លិន​ឫស​ឬ​មើម (ដូច​យ៉ាង​ឫស​ស្គា, មើម​ប្រោះ​ជាដើម) ។
    - មូលដ្ឋាន (--ល៉ាត់--) ស្ថាន​ដើម, ទី​ដែល​ជា​ឫស​គល់, ទី​តាំង​មាំ, គោល​ការណ៍​សំខាន់, គ្រឿង​គាំទ្រ :
    - មូលដ្ឋាន ទ័ព, រឿង​នេះ​គ្មាន​អ្វី​ជា​មូលដ្ឋាន​ទេ; អាកាស​ដែល​ជា​ទី​តាំង​ដំបូង​បង្អស់​នៃ​ការ​កើត​ពិភព​លោក
    ។
    - មូល​ធន (មូលៈធន់) ទ្រព្យ​ដើម, ដើម​ទ្រព្យ, ប្រាក់​ដើម, ដើម​ទុន ។
    - មូល​ធម៌ (មូលៈធ័រ) ធម៌​ជា​ឫស​គល់​របស់​មនុស្ស (សេចក្ដី​ដឹង​គុណ​អ្នក​មាន​គុណ, សីល​ប្រាំ...) ។
    - មូល​នាម (មូលៈ--) ឈ្មោះ​ដើម (ឈ្មោះ​មុន​ឬ​ឈ្មោះ​កំណើត) ។ (មូល-នាម) ឈ្មោះ​កណ្ឌ​ឬ​និទ្ទេស​ទី ២ នៃ​មូល​កច្ចាយនៈ (វេយ្យាករណ៍​បាលី) និយាយ​អំពី​នាម​សព្ទ​ទាំងពួង (ព. ពុ.) ។
    - មូល​និធិ (មូលៈនិ-ធិ) កំណប់​ទ្រព្យ​ដើម (ប្រាក់​ដែល​ចង​ការ​ឲ្យ​គេ, ប្រាក់​ដែល​ចំណាយ​ធ្វើ​ការ​ណា​មួយ បម្រុង​នឹង​យក​ចំណេញ​ទៅ​ខាង​មុខ, ប្រាក់​ដែល​ចំណាយ​ធ្វើ​បុណ្យ) : ប្រាក់​មូល​និធិ, សង់​ផ្ទះ​ឈ្នួល​ទុក​ជា​មូល​និធិ, បរិច្ចាគ​ទ្រព្យ​ធ្វើ​បុណ្យ​ជា​មូល​និធិ ។
    - មូល​ប្រណិធាន ឬ - មូល​ប្រណិធិ (មូលៈ--) សេចក្ដី​ប្រាថ្នា​ដើម, ការ​តាំង​ផ្ដើម​សេចក្ដី​ប្រាថ្នា : មាន​មូល​ប្រណិធាន​មក​ពី​មុន ។
    - មូល​ផលា (មូលៈផៈ​ល៉្លា) មើម​និង​ផ្លែ, មើម​និង​ផ្លែ​ឈើ​ទាំងឡាយ;
    - មូល​ផលា​ផល (មូលៈផៈល៉ាផល់) មើម​និង​ផ្លែ​តូច​ផ្លែ​ធំ : ចូល​ព្រៃ​រក​មូល​ផលា​ផល ។
    - មូល​ភាគ (មូលៈភាក) ភាគ​ដើម, ចំណែក​ដើម ។
    - មូល​ភាសា (មូលៈ--) ភាសា​ដើម, ភាសា​ដែល​ជា​ឫស​គល់​ឬ​ជាដើម​កំណើត​នៃ​ភាសា​នីមួយ ដូច​យ៉ាង​ភាសា​បាលី, សំស្ក្រឹត​ជាដើម ។
    - មូល​មគ្គ (មូលៈម័ក) ផ្លូវ​ដើម, លំអាន​ដើម ឬ គន្លង​ដើម ។
    - មូល​សព្ទ (មូលៈស័ប) សព្ទ​ដើម សព្ទ​ដែល​ជាដើម​កំណើត (កំណើត​ពាក្យ) ដូច​ជា : ករ (កៈរ៉ៈ ឬ​ក័រ) “ធ្វើ” ជា មូល​សព្ទ របស់​ពាក្យ កម្ម ឬ ការ “អំពើ”, ការណ៍ “ហេតុ, ដំណើរ”, កិច្ច “រវល់, ការ”... ; ទា “ឲ្យ” ជា មូល​សព្ទ របស់​ពាក្យ ទាន“អំណោយ”, ទាយក, ទាយិកា “អ្នក​ឲ្យ”... ។
    - មូល​ស្ថាន (ដូច​គ្នា​នឹង មូលដ្ឋាន ដែរ) ។
    - មូល​ហេតុ (មូលៈហែត) ហេតុ​ដើម, ដំណើរ​ដើម ។ល។
    - កុសល​មូល (កុសៈល៉ៈមូល) ឫស​កុសល : សេចក្ដី​មិន​ជំពាក់​ចិត្ត, មិន​ប្រទូស្ត, មិន​វង្វេង​ស្មារតី ជា​កុសល​មូល (ព. ពុ.) ។
    - បាទ​មូល (បាទៈមូល) ទី​ជិត​នៃ​ជើង, ទី​ប្រប​ជើង : ក្រាប​ទៀប​បាទ​មូល ។
    - រុក្ខ​មូល (រុក-ខៈមូល) ទី​តាំង​នៃ​ដើម​ឈើ, ទី​ជិត​ដើម​ឈើ, គល់​ឈើ ។
    - អកុសល​មូល (អៈកុសៈល៉ៈមូល) ឫស​អកុសល : សេចក្ដី​ជំពាក់​ចិត្ត, សេចក្ដី​ប្រទូស្ត, សេចក្ដី​វង្វេង​ស្មារតី​ ជា​អកុសល​មូល (ព. ពុ.) ។ល។
  5. មូលី ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    រនាំង​បន្ទោះ គឺ​រនាំង​តូច​ដែល​រែង​ក្រង​ដោយ​បន្ទោះ​ល្អិត​ៗ សម្រាប់​បាំង​បង្អួច​កុំ​ឲ្យ​កម្ដៅ​ឬ​ពន្លឺ​ព្រះ​អាទិត្យ​ជាដើម​ចាំង​ចូល : មូលី​បង្អួច (ហៅ​ដោយ​ទម្លាប់​ស្រុក; ច្រើន​ហៅ​តែ រនាំង​តូច, រនាំង​ធំ) ។
  6. មូល្យ ( ន.នាមសព្ទ ) [មូល ]
    តម្លៃ; ឈ្នួល; ចំណេញ; ប្រាក់​ខែ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រសិន​បើ​កវី​ត្រូវ​ការ) ។
Headley's Khmer-English Dictionary
  1. មូល ( adj ) [muul]   - detail »
    to be round, spherical; to be whole, entire; to be compact, solid; (of a woman's figure) to be svelte, shapely; (of the voice) to be full
  2. មូល ( n ) [muul]   - detail »
    origin, root, source; basis; base, foundation; beginning; birth; primordial time; essence; capital (funds)
  3. មូល ( v ) [muul]   - detail »
    to assemble, gather, unite; to concentrate; to sum up
  4. មូល ( n ) [muul]   - detail »
    kind of fishing spear or harpoon (4) muul, muuleaʔ
  5. មូល ( n ) [muul]   - detail »
    excrement
  6. មូលី ( n ) [muulii]   - detail »
    bamboo wickerwork screen, curtain; blind, shade
  7. មូល្យ ( n ) [muul]   - detail »
    cost, price, rent; profit; wages, salary


Prohok Solutions @2017 : Learn Khmer | Khmer Calendar