Khmer Dictionary: ប្រតិស្ន
Chuon Nath's Khmer-Khmer Dictionary
-
ប្រតិស្ន
( កិ.កិរិយាសព្ទ ) [តាមទម្លាប់ ថាប្រដឹស ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រតិឞ្ឋ; បតិដ្ឋ) មើលពាក្យ ប្រតិដ្ឋ ។ ខ្មែរយើងច្រើនតែប្រើពាក្យ ប្រតិស្ឋ នេះផ្សំភ្ជាប់ពីខាងដើមពាក្យ អធិស្ឋាន ថា
- ប្រតិស្ឋអធិស្ឋាន គឺបញ្ចេញវាចាឮៗឬខ្សឹបៗ តាំងសេចក្ដីប្រាថ្នាក៏មាន, ឧទ្ទិសភាគផលកុសលជូនឆ្ពោះទៅបុព្វបុរសដែលចែកឋានទៅហើយក៏មាន, បន់ស្រន់សូមឲ្យបានសម្រេចផលតាមបំណងក៏មាន, លាបំណន់ក៏មាន, តាំងសច្ចាធិដ្ឋានសំបូងសង្រូងក៏មាន : ហ៏ យើងនាំគ្នាប្រតិស្ឋអធិស្ឋានទៅ!; ខ្ញុំបានអុជទៀនធូប ប្រតិស្ឋអធិស្ឋានរួចសព្វគ្រប់ហើយ ។ (និយាយថា ប្រតិស្ឋអធិដ្ឋាន ក៏បាន) ។
Headley's Khmer-English Dictionary
-
No matching entries found!