Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រស់

Chuon Nath's Khmer-Khmer Dictionary
  1. ប្រស់ ( កិ.កិរិយាសព្ទ )
    បង្ខាំង​រក្សា​ទុក​ឲ្យ​រស់​នៅ​បាន​យូរ ដើម្បី​នឹង​ពិឃាត​ក្នុង​ថ្ងៃ​ខាង​មុខ : ប្រស់​ត្រី, ប្រស់​ក្ដាម, ប្រស់​លលក ។
    - ត្រី​ប្រស់ គុ. ត្រី​ដែល​គេ​ប្រស់​ទុក ។ (ព. ប្រ.) ស្រោច​ស្រង់, សង្គ្រោះ, ដោះ​ទុក្ខ​ឲ្យ​មាន​ជីវិត​ត​ទៅ​ទៀត​ក៏​ទុក​ដូច​ជា​ប្រស់​ឲ្យ​រស់​ដែរ : កូន​ហ្នឹង, កាល​ពី​ឆ្នាំ​ទៅ​មួយ​នាយ​វា​លង់​ទឹក​ឈ្លក់​កខក់ រក​កល់​នឹង​ស្លាប់​ទៅ​ហើយ, បាន​អ្នក​បង់​សំណាញ់​ពីរ​នាក់ គេ​ស្រង់​ទាន់, វា​ក៏​បាន​រស់​នៅ​រៀង​មក ដោយសារ​អ្នក​ស្រង់​នោះ​គេ​ប្រស់​វា ។
    - គ្រូ​ប្រស់ (ព. ប្រស់ (ព. ប្រ.) គ្រូ​ពេទ្យ​ដែល​ព្យាបាល​អ្នក​ឈឺ​ធ្ងន់​គួរ​ស្លាប់ ឲ្យ​បាន​ជា​រស់​ត​មក​ទៀត : ពេទ្យ​ជា​គ្រូ​ប្រស់​មនុស្ស; ពេទ្យ​សត្វ ជា​គ្រូ​ប្រស់​សត្វ...។
    - ប្រោស​ប្រស់ (ព. ប្រ.) សង្គ្រោះ​ឲ្យ​បាន​រួច​ផុត​ចាក​គ្រោះ​ថ្នាក់​ធ្ងន់​ឬ​ឲ្យ​បាន​រួច​ផុត​ពី​ទ័ល​ក្រ ។
    - ឥសី​ប្រស់ ឬ - ទេវតា​ប្រស់ ឥសី​ស័ក្តិសិទ្ធិ ឬ​ទេវតា ប្រស់​មនុស្ស​ឬ​សត្វ​ដែល​ស្លាប់​ហើយ​ឲ្យ​រស់​ឡើង​វិញ (មាន​តំណាល​ក្នុង​រឿង​ព្រេង​ឬ​ក្នុង​រឿង​ប្រតិដ្ឋ) ។
    - ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​ប្រស់ (ព. ប្រ. ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ឲ្យ​មនុស្ស​លះ​ទិដ្ឋិ​ខុស​ចេញ​បាន (ដោយ​ហេតុ​មនុស្ស​នោះ មាន​សេចក្ដី​ប្រមាទ​ជ្រុល ដែល​ទុក​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ ឲ្យ​ដឹង​ខុស​ត្រូវ​ឡើង​ទុក​ដូច​ជា​រស់​ឡើង​វិញ; មាន​រឿង អហឹស​បុរស ដែល​ហៅ​ថា អង្គុលិមាល ជា​ឧទាហរណ៍) ។
Headley's Khmer-English Dictionary
  1. ប្រស់ ( v ) [prɑh]
    to keep alive (esp. to keep an animal alive for slaughtering at a later date); to revive, resuscitate; to bring back to life; to nurture.
  2. ប្រស់ [prɑh]
    to help / assist someone out of a dangerous situation


Prohok Solutions @2017 : Learn Khmer | Khmer Calendar