Khmer Dictionary: ប្រុស
Chuon Nath's Khmer-Khmer Dictionary
-
ប្រុស
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បុរុឞ; បុរិស) មនុស្សជាតិមានភេទផ្សេងទីទៃពីស្រី មានអត្ថន័យថា មនុស្សអ្នកបំពេញបំណងរបស់ម្ដាយអាពុក ។ តាមទម្លាប់ខ្មែរ, ត្រូវប្រើពាក្យជាគូស្របគ្នាថា ប្រុសស្រី ឬ ស្រីប្រុស; បុរសស្រ្តី ឬ ស្រ្តីបុរស; កុំប្រើថា បុរសស្រី ឬ ស្រីបុរស ឡើយ ។ មើលក្នុងពាក្យ ប្ដី និង ប្រពន្ធ ផង ។
Headley's Khmer-English Dictionary