Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បង

Chuon Nath's Khmer-Khmer Dictionary
  1. បង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ដែល​កើត​មុន, ដែល​មាន​អាយុ​លើស​ជាង (ទីទៃ​ពី​ប្អូន) : បង​ប្រុស, បង​ស្រី ។
    - បង​ចិញ្ចឹម អ្នក​ដែល​មាន​អាយុ​ច្រើន​ស្រករ​នឹង​បង​របស់​ខ្លួន បាន​ចិញ្ចឹម​រក្សា​ខ្លួន​មក​ដូច​ជា​បង​បង្កើត ។
    - បង​ជីដូន​មួយ, បង​ជីទួត​មួយ, បង​ជីលួត​មួយ បង​ដែល​មាន​ជីដូន​ជីតា, ទួត, លួត​ជា​មួយ​គ្នា​នឹង​ខ្លួន ។
    - បង​ថ្លៃ បង​របស់​ប្ដី ឬ​បង​របស់​ប្រពន្ធ ។
    - បង​ធម៌ អ្នក​ឯ​ទៀត​ដែល​មាន​អាយុ​ច្រើន​ស្រករ​នឹង​បង​របស់​ខ្លួន នឹង​យក​ជា​មិត្រ​សំឡាញ់​មិន​សម ព្រោះ​មាន​អាយុ​មិន​ស្មើ​គ្នា ក៏​សុំ​គ្នា​ជា​បង​ជា​ប្អូន រាប់​អាន​គ្នា​តាម​ធម៌ ទុក​ស្មើ​បង​ប្អូន​បង្កើត ហៅ​ថា បង​ធម៌, ប្អូន​ធម៌ ។
  2. បង់ ( កិ.កិរិយាសព្ទ )
    ចេញ​ប្រាក់, ដាក់​ប្រាក់​តាម​កំណត់ : បង់​ពន្ធ, បង់​ថ្លៃ​ខ្លួន, យក​ប្រាក់​ទៅ​បង់​ពន្ធ​ដី ។ ដាក់, ទម្លាក់​ចុះ, ដាក់​ផ្សំ : បង់​អំបិល, បង់​គ្រឿង​សម្ល ។ គ្រវែង​សំណាញ់ : បង់​សំណាញ់ ។ ខាត, វិនាស, ខូច; លង់, ផុង, ស៊ុន : បង់​ទ្រព្យ, បង់​កម្លាំង, បង់​គំនិត, បង់​ប្រយោជន៍, បង់​មារយាទ, បង់​រូប​បង់​ឆោម, បង់​ដៃ ។ សរសេរ, កត់ត្រា : បង់​លេខ​បញ្ជី ។ល។
  3. បង់ក ( កិ.កិរិយាសព្ទ )
    ពាក់​សំពត់​លើ​ស្មា​ម្ខាង​សំយុង​មក​ខាង​មុខ​និ​ង​ទៅ​ខាង​ក្រោយ, ហៅ​ថា បង់​ក​ស្មា​ម្ខាង; ដាក់​សំពត់​លើ​ស្មា​ទាំង​ពីរ សំយុង​ចុង​ទាំង​ពីរ​មក​ខាង​មុខ​ឬ​ទៅ​ខាង​ក្រោយ, ហៅ​ថា បង់​ក​ស្មា​ទាំង​ពីរ ។
  4. បង់ក្មេង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    របែង​រនាប, របែង​ព្រួល​ឬ​បន្ទោះ​ល្អី​ជាដើម ដែល​ថែម​លើស​ខុស​ពី​ជួរ​ឯ​ទៀត គ្រាន់​តែ​ជួស​ស៊ែម​មិន​ផុត​ចុង​ផុត​ដើម : របែង​បង់​ក្មេង, បន្ទោះ​បង់​ក្មេង ។
  5. បង់ខ្លាញ់ ( ន.នាមសព្ទ )
    ឈ្មោះ​នំ​ចំហៀវ​ខ្លាញ់​មួយ​ប្រភេទ : នំ​បង់​ខ្លាញ់ ។
  6. បង់ចាញ់ ( គុ.គុនសព្ទ )
    ដែល​ថយ​ជាង​គ្នា គឺ​ដែល​មាន​ចំនួន, ទំហំ, កម្ពស់, ប្រវែង ជាដើម​ថយ​ជាង​គ្នា ។
  7. បង់ចំណែង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ឆ្នែង ។ ឈ្មោះ​អំពើ​អពមង្គល​ជា​អកុសល​មួយ​បែប​ធ្វើ​ស្ត្រី​លីវ មិន​ឲ្យ​អ្នក​ណា​ត្រូវ​ការ​ដណ្ដឹង​ជា​ភរិយា​គឺ​ឲ្យ​ជា​ស្ត្រី​ព្រៅ​ឥត​ប្ដី​អស់​មួយ​ជីវិត, រាប់​ថា​ជា​វិទ្យា​អាក្រក់​ក្រៃលែង (គ្រាន់​តែ​បាន​ឮ​គេ​តំណាល) សព្វ​ថ្ងៃ​នេះ​សាប​រលាប​ស្ទើរ​តែ​មិន​មាន​វិទ្យា​ចង្រៃ​នេះ​ទៅ​ហើយ ។
  8. បង់បត់ ( ន.នាមសព្ទ )
    ទេព្រក្ស, អ្នក​តា នៅ​ព្រៃ​ធំ ឬ​នៅ​ដើម​ឈើ​ធំ ឬ​ក៏​នៅ​ភ្នំ, នៅ​ទួល​ធំ, នៅ​កោះ ដែល​មនុស្ស​អ្នក​ប្រកាន់​ជឿ​ៗ​ថា មាន​ឫទ្ធិ​ស័ក្តិសិទ្ធិ (ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា បាំងបាត់ ទេ​ដឹង ? ដ្បិត​មាន​គេ​និយាយ​តំណាល​ថា ទេព្រក្ស ឬ​អ្នក​តា​ទាំង​នោះ ចួន​កាល​បំបាំង​ទ្រព្យ​របស់​មនុស្ស​ណា​មួយ​ដែល​ធ្វើ​ទាស់​ខុស​ឲ្យ​បាំង​បាត់​មើល​មិន​ឃើញ, លុះ​តែ​អង្វរ​ករ​បន់​ស្រន់​ត្រូវ ទើប​ឲ្យ​មើល​ឃើញ​វិញ; អ្នក​ស្រុក​ខ្លះ ហៅ​ថា អស់​លោក) ។
  9. បង់បាញ់ ( ន.នាមសព្ទ )
    ចន្ទល់​វែង​ដែល​ទល់​ជ្រែង : បង់បាញ់​ផ្ទះ, ដាក់​បង់បាញ់​ជ្រែង​ឲ្យ​មាំ ។
  10. បង់បោយ ( កិ.កិរិយាសព្ទ )
    ដើរ​យោល​ដៃ ។ ព. ទ. បុ. បង់បោយ​មិន​ប្រមើល​ប្រាណ ប្រកល់​ចង្ក្រាន​មិន​ប្រមាណ​នឹង​ឆ្នាំង សេចក្ដី​ថា ធ្វើ​អ្វី​ៗ​លើស​លប់​ហួស​ប្រមាណ​ហួស​មាត្រ មិន​លៃ​ស្ទង់​ឲ្យ​សម​នឹង​បែប​ភាព​ទ្រព្យ​ធន​របស់​ខ្លួន, ដូច​យ៉ាង​អ្នក​ក្រីក្រ​ខ្សត់​ខ្សោយ​ទន់​ថយ ហ៊ាន​ចូល​ដណ្ដឹង​កូន​ស្រី​អ្នក​មាន​ទ្រព្យ ឬ​អ្នក​មាន​យស​ស័ក្តិ​ជាដើម, ប្រហែល​ដូច​ជា​អ្នក​ដើរ​បង់បោយ​រលាស់​ដៃ​ហួស​មាឌ, ឬ​ពុំ​នោះ​ដូច​ជា​អ្នក​ប្រកល់​ចង្ក្រាន​ធំ​ពេក មិន​លៃ​ឲ្យ​ល្មម​នឹង​ឆ្នាំង​តូច​ដូច្នោះ​ឯង ។ កុំ​សរសេរ បង្បោយ ពី​ព្រោះ​ខុស​វគ្គ​គ្នា តម្រួត ង លើ ប ជា ង្ប ពុំ​បាន​ទេ ។

1   2   3   4   5   6   ... 17   Next >>

Headley's Khmer-English Dictionary
  1. បង ( n ) [bɑɑŋ]   - detail »
    elder sibling.
  2. បង ( pron ) [bɑɑŋ]   - detail »
    I / me / my (husband to wife, older sibling / friend to younger sibling / friend); you / your (wife to husband, younger sibling / friend to older sibling / friend).
  3. បង ( adj ) [bɑɑŋ]   - detail »
    to be older, elder (more col. var. ខ្ញុំបងគាត់ប្រាំបីឆ្នាំ ) I'm eight years older than her.
    Eg. ខ្ញុំមានអាយុបង​គាត់ប្រាំបីឆ្នាំ: I'm older than him 5 years.
  4. បង់ ( v ) [bɑŋ]   - detail »
    to put in, deposit (e.g. money); to spread / sprinkle (a granular substance such as salt) on; to cast / throw out (a net); to discard, abandon
  5. បង់ ( v ) [bɑŋ]   - detail »
    to pay out, pay a tax or fee
  6. បង់ ( v ) [bɑŋ]   - detail »
    to lose; to waste, squander, do (something) in vain; to eliminate
  7. បង់ ( n ) [bɑŋ]   - detail »
    bank
    See: បាំង
  8. បង់ ( n ) [bɑŋ]   - detail »
    band (of a radio)
  9. បង់ ( clf ) [bɑŋ]   - detail »
    for pinches of something
  10. បង់ ( n ) [bɑŋ]   - detail »
    magazine, ammunition clip.

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar