Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ្សា

Chuon Nath's Khmer-Khmer Dictionary
  1. ផ្សា ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ឈឺ​ចាប់​ពើត​រោល​រាល​ឆៀប​ៗ​ដោយ​មុខ​សស្ត្រា, របួស, ដាច់, រលាត់, ប៉ះ​ពាល់​ត្រូវ, ប្រទះ​នឹង​ជាតិ​ជូរ, ប្រៃ, ហឹរ...។
    - ផ្សា​ខ្លោច ឬ - ខ្លោច​ផ្សា កើត​ទុក្ខ​សង្រេង​ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ ឬ​ដោយ​សេចក្ដី​អាល័យ​ហាក់​ដូច​ជា​ឆេះ​ខ្លោច​ឈឺ​ផ្សា​ក្នុង​ចិត្ត ។
  2. ផ្សា ( អា. និ.អាយតនិបាត )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ព្រោះ, ហេតុ​តែ, ដោយ​ហេតុ; តាម​តែ, តាម​តែ​ចង់, ព្រោះ​តែ​ចំណង់ : ផ្សា​នឹង​បាន ចង់​តែ​នឹង​បាន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លោក​ថា​ស្រី​នោះ ចិត្ត​អាក្រក់​ស្មោះ ស្អប់​ដំបូន្មាន ផ្សា​ដោយ​សារ​ចិត្ត ទុច្ចរិត​សន្តាន បង្ហិន​ធនធាន ចើក​អាស​មាយា ។... (កាព្យ​ច្បាប់​ស្រី​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា...) ។ មើល​ក្នុង​ពាក្យ ស្រី ទៀត​ផង ។
  3. ផ្សា ( កិ.កិរិយាសព្ទ )
    ផ្សង​តាម​កម្ម, ផ្សង​ព្រេង; ទ្រាំ​ទ្រ, ទ្រាំ​អត់; កាន់​ក្ដី​សន្ដោស​តាម​មាន​តាម​បាន : ផ្សា​ជា​អ្នក​កម្សត់​ទុគ៌ត (ម. កណ្ឌ​មហា​រាជ​បព្វៈ) ។
Headley's Khmer-English Dictionary
  1. ផ្សា ( v ) [psaa]
    to feel a burning / stinging sensation; to sting, burn, smart (e.g. as when juice from a citrus fruit comes in contact with a paper cut)
  2. ផ្សា ( conj ) [psaa]
    because of, on account of
  3. ផ្សា ( v ) [psaa]
    to endure, tolerate, accept (e.g. one's fate)
  4. ផ្សាយ ( v ) [psaay]
    to issue, publish; to diffuse, spread, broadcast, propagate, disseminate; to announce; to tell.
  5. ផ្សាយ ( n ) [psaay]
    diffusion, spread, distribution
  6. ផ្សារ ( n ) [psaa]
    market, bazaar, fair
  7. ផ្សារ ( v ) [psaa]
    to solder metal, weld; to stick together; to reconcile
  8. ផ្សាំ ( v ) [psam]
    to graft (a plant); to propagate by means of cuttings or grafts; to transplant (an organ)
  9. ផ្សាំ [psam]
    See: ភ្សាំ
  10. ផ្សាំង ( v ) [psaŋ]
    to tame (e.g. a wild bird), domesticate, break (e.g. a horse)


Prohok Solutions @2017 : Learn Khmer | Khmer Calendar