Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពញា

Chuon Nath's Khmer-Khmer Dictionary
  1. ពញា ( ន.នាមសព្ទ ) [ព្ញា]   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (ប្រើ​ពាក្យ​នេះ​ជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ពះញា អ. ថ. ផ្ញា “ឲកញ៉ា”) ពាក្យ ពញា នេះ​ជា អញ្ញត្រ​សព្ទ ពី​ព្រោះ​ត្រូវ​សរសេរ​ផ្ញើ​ជើង ញ ជា ញ បែរ​ជា​សរសេរ​រាយ​តួ​ជា ពញា វិញ ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង ឭ (ឭ ឮ); កាល​ពី​បុរាណ​ព្រេង​នាយ ហៅ​ព្រះ​រាជ​បុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ថា ពញា ដូច​ជា ពញា​យ៉ាត, ពញា​តូ ជាដើម, លុះ​ចំណេរ​កាល​ត​មក, លែង​ហៅ ពញា បែរ​ជា​ហៅ អង្គ វិញ ដូច​ជា អង្គ​អិម, អង្គ​អេង, អង្គ​តន់, អង្គ​ដួង ជាដើម, ចំណេរ​កាល​ត​ពី​នោះ​មក ប្រែ​ហៅ​ថា ព្រះ​អង្គ​ម្ចាស់ វិញ ដរាប​ដល់​មក​សម័យ​បច្ចុប្បន្ន​នេះ ។ ក្នុង​សម័យ​បន្ទាប់​ពី​ប្រែ​ ពញា ជា អង្គ វិញ​នោះ ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​យក​ពាក្យ ពញា នេះ​មក​ប្រើ​ជា​ឋានន្តរ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​វិញ ប្រើ​ជា ៣ ថ្នាក់​គឺ ពញា, ចៅ​ពញា, សម្ដេច​ចៅ​ពញា; លុះ​ចំណេរ​កាល​ត​ពី​នោះ​មក​ទៀត ប្រើ​ពាក្យ ឲកញ៉ា, អ្នក​ឲកញ៉ា, លោក​អ្នក​ឲកញ៉ា ជា​ជំនួស​ពាក្យ ពញា វិញ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ; ឯ​ពាក្យ ពញា បែរ​ប្រើ​ជា​ឋានន្តរ មេ​ឃុំ វិញ​ថា ពញា​រក្សា​ភិបាល​ឃុំ...; មក​ដល់​សម័យ​រាជការ​សង្គម​រាស្ត្រ​និយម​ព្រះ​ពុទ្ធ​សាសនា​ឯករាជ​អព្យាក្រឹត ផ្លាស់​ពាក្យ មេ​ឃុំ ជា នាយ​សង្កាត់ វិញ​ថា នាយ​សង្កាត់...; ទាំង​ពាក្យ ឃុំ ក៏​ហៅ​ថា សង្កាត់ ដែរ ហៅ​ថា សង្កាត់​នេះ សង្កាត់​នោះ តាម​ឈ្មោះ​សង្កាត់​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំងមូល, ឯ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ​ហៅ​សង្កាត់​តាម​លំដាប់​លេខ​រៀង​ថា សង្កាត់​លេខ ១; សង្កាត់​លេខ ២; សង្កាត់​លេខ ៣ ។ល។ (នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ ពញា) ។
  2. ពញាក្រែក ( ន.នាមសព្ទ ) [ញ--]
    ឈ្មោះ​មនុស្ស​ម្នាក់​ជាតិ​ជា​ខ្មែរ​សុទ្ធ ជា​បុរស​មាន​បុណ្យ​អស្ចារ្យ បាន​សោយ​រាជ្យ​ជា​ក្សត្រិយ៍​ក្នុង​កម្ពុជ​រដ្ឋ (មើល​ពង្សាវតារ​ខ្មែរ) ។
  3. ពញាឮ ( ន.នាមសព្ទ ) [ញលឺ]
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ, សព្វ​ថ្ងៃ​នេះ​ដាក់​ជា​ស្រុក ហៅ​ថា ស្រុក​ពញាឮ នៅ​ក្នុង​អំណាច​ខែត្រ​កណ្ដាល ។
  4. ពញា​រក្សាភិបាល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពញា) ។
Headley's Khmer-English Dictionary
  1. ពញា ( n ) [pɲie]   - detail »
    former title of high-ranking royal officials (largely replaced by ឧកញ៉ា )


Prohok Solutions @2017 : Learn Khmer | Khmer Calendar