Khmer Dictionary: ពិស
Chuon Nath's Khmer-Khmer Dictionary
-
ពិស
( ន.នាមសព្ទ ) [ច្រ. និ. ពឹស ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិស; វិឝ) ចំហាយឬកម្សួលកាចដែលកើតមាននៅចង្កូមសត្វពួកទីឃជាតិឬមាននៅទ្រនិចនៃសត្វល្អិតពួកខ្លះមានខ្ទួយជាដើម : ពិសពស់, ពិសខ្ទួយ ។ ឈ្មោះរោគពងដោរនៅសាច់បណ្ដាលឲ្យឈឺចាប់ពើតឬក្រហាយខ្លាំង : កើតពិស ។ ឈ្មោះរោគគ្រុនក្ដៅខ្លាំងបណ្ដាលអំពីសួតពិការជាដើម : គ្រុនពិស ។ ថ្នាំពិស ថ្នាំពុល, គ្រឿងពុល : លេបថ្នាំពិស, ត្រូវថ្នាំពិល ។ ជ័រឆក់ក៏ហៅ ថ្នាំពិស ដែរ : ព្រួញលាបថ្នាំពិស ។ ព. ប្រ.
- មនុស្សមានពិស មនុស្សអ្នកមានអំណាចខ្លាំងឬអ្នកប្រើអំណាចហួសហេតុពេក ។
Headley's Khmer-English Dictionary
-
ពិស
( n ) [pɨh]
(of animals) poison / venom / toxin; infection; disease (see also ពុល `poisonous - of plants')
-
ពិសម័យ
( n ) [pɨhmay]
love, happiness, inclination.
-
ពិសម័យ
( adj ) [pɨhmay]
to be lovable, beloved
Eg. កែវពិសម័យ: (My) beloved one -
ពិសម័យ
( adj ) [pɨhmay]
to be awesome, astonishing, wonderful.
-
ពិសម័យ
( n ) [pɨhmay]
awe, wonder; strangeness, uncommonness; extravagance
-
ពិសា
( v ) [piʔsaa, piisaa]
to eat / drink (form used when speaking to / of others)
-
ពិសា
( adj ) [piʔsaa, piisaa]
to be delicious, tasty, good (of food)
-
ពិសាខ
( n ) [piʔsaak]
Visākh (sixth month of the Cambodian lunar calendar corresponding to mid-April - mid-May)
-
ពិសាល
( adj ) [piʔsaal]
to be wide, broad, huge, superior
-
ពិសិដ្ឋ
( adj ) [piʔsət]
to be holy, sacred; worthy; precious; outstanding, prominent