Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពិសា

Chuon Nath's Khmer-Khmer Dictionary
  1. ពិសា ( គុ.គុនសព្ទ ) or ពីសា
    ដែល​មាន​ឱជារស, ឆ្ងាញ់, ចាប់​មាត់, : ចំណី​ពិសា, ឆ្ងាញ់​ពិសា (ព. គ.) ។
  2. ពិសា ( កិ.កិរិយាសព្ទ )
    បរិភោគ (ស៊ី); ពាក្យ​គួរ​សម​សម្រាប់​គ្រហស្ថ​ឬ​បព្វជិត​និយាយ​ទៅ​រក​គ្រហស្ថ​ដែល​គួរ​គោរព : អ្នក​ពិសា​ហើយ​ឬ​នៅ ?; អញ្ជើញ​លោក​ពិសា !, អញ្ជើញ​ពិសា​ឲ្យ​បរិបូណ៌ !; (ដោយ​សំដៅ​សេចក្ដី​ថា បរិភោគ​ឆ្ងាញ់) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ី ផង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ពិសា​ផ្លែ​ប្រាំ ពិសារ​ស​ធម្ម ពិសា​សត្យា ពិសា​សីល​ទាន ទ្រើសទ្រង់​ករុណា ពិសា​រស​វា- ចា​ចេញ​មធូរ ។ (សាស្ត្រា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
  3. ពិសាខ ( ន.នាមសព្ទ ) [--សាក ] or វិសាខ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វិសាខ; វិឝាខ) ឈ្មោះ​ខែ​ទី ៦ តាម​ចន្ទគតិ : ខែ​ពិសាខ ។ ឈ្មោះ​នក្សត្រ​ឬ​នក្ខត្ត​ឫក្ស​ទី ១៦ : ពិសាខ​ឫក្ស ។
  4. ពិសាខបូជា ( ន.នាមសព្ទ ) [--ខៈបូ-- ] or វិសាខ--   ( បា.បាលី​ ( បាលីភាសា ) )
    (វិសាខ + បូជា) ឈ្មោះ​ពិធី​បុណ្យ ឬ​ការ​ធ្វើ​សក្ការ​បូជា​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត, ទ្រង់​បាន​បរមាភិសម្ពោធិ, ទ្រង់​រលត់​ខន្ធ​ចូល​កាន់​បរិនិព្វាន; ធ្វើ​រំឭក​ដល់​ព្រះ​គុណ​របស់​ព្រះ​អង្គ, ជា​ការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធ​សាសនិក​ជន​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​នាំ​គ្នា​ធ្វើ​រាល់​ឆ្នាំ, រាប់​ថា​ជា​បុណ្យ​សម្រាប់​ពុទ្ធ​សាសនា : ថ្ងៃ​ពិសាខ​បូជា, ធ្វើ​ពិសាខ​បូជា ។
  5. ពិសាល ( ន.នាមសព្ទ ) or វិលាល   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វិសាល; វិឝាល) ទូលាយ; ធំ; ប្រសើរ ។ សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ពិសេស ឬ វិសេស ថា :
    - ពិសេស​ពិសាល ឬ - វិសេស​វិសាល សំដៅ​សេចក្ដី​ថា ប្រសើរ​ប្លែក, ល្អ​ប្លែក ។
    - ពិសាលដ្ឋាន ឬ - វិសាលដ្ឋាន ទី​ទូលាយ, ទី​ដែល​ធំ ។ល។
Headley's Khmer-English Dictionary
  1. ពិសា ( v ) [piʔsaa, piisaa]   - detail »
    to eat / drink (form used when speaking to / of others)
  2. ពិសា ( adj ) [piʔsaa, piisaa]   - detail »
    to be delicious, tasty, good (of food)
  3. ពិសាខ ( n ) [piʔsaak]   - detail »
    Visākh (sixth month of the Cambodian lunar calendar corresponding to mid-April - mid-May)
  4. ពិសាល ( adj ) [piʔsaal]   - detail »
    to be wide, broad, huge, superior


Prohok Solutions @2017 : Learn Khmer | Khmer Calendar