Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ពៃស្រពណ៍

Chuon Nath's Khmer-Khmer Dictionary
  1. ពៃស្រពណ៍ ( ន.នាមសព្ទ ) [--ស្រប់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វៃឝ្រវណ; វេស្សវណ) ព្រះ​វេស្សវ័ណ គឺ​ព្រះ​បាទ​កុវេរៈ​ដែល​ពួក​ព្រាហ្មណ៍​ទុកដាក់​ថា​ជា​ទេវតា​ម្ចាស់​ទ្រព្យ (ម.ព. វេស្សវ័ណ ផង) ។ មនុស្ស​ទាំងឡាយ​ពី​ក្នុង​សម័យ​បុរាណ យល់​ដោយ​ឡែក​ផ្សេង​ទៀត​ថា មាន​ភូម​ទេវតា​ពួក​មួយ​ដែល​អាស្រ័យ​នៅ​នឹង​ទី​ស្រែ​ចម្ការ ជា​ម្ចាស់​លើ​ស្រូវ​និង​ដំណាំ​ទាំងពួង, ក៏​នាំ​គ្នា​ហៅ​ពួក​ភូម​ទេវតា​នោះ​ថា ព្រះ​ពៃស្រពណ៍; អ្នក​ខ្លះ​យល់​ថា​ស្រូវ​ជា​ម្ចាស់​លើ​ទ្រព្យ​ទាំងអស់ ព្រោះ​ស្រូវ​ជាដើម​ទ្រព្យ, ក៏​ហៅ​ស្រូវ​ថា ព្រះ​ពៃស្រពណ៍; អ្នក​ខ្លះ​យល់​ផ្សេង​ទៅ​ទៀត​ថា គោ​ជា​សត្វ​សម្រាប់​ទឹម​ភ្ជួរ​រាស់ នាំ​ឲ្យ​បាន​កើត​ជា​ស្រូវ, គួរ​ទុក​ដាក់​គោ ថា​ជា​ម្ចាស់​ទ្រព្យ ក៏​ហៅ​គោ​ថា ពៃស្រពណ៍ ដែរ ។
Headley's Khmer-English Dictionary
  1. ពៃស្រពណ៍ ( n ) [pey srɑp]
    Vaisravana (another name of the Brahman god Kuvera, the god of wealth); gods of the field / crops
  2. ពៃស្រពណ៍ [pey srɑp]
    See: ព្រះ ពៃស្រពណ៍


Prohok Solutions @2017 : Learn Khmer | Khmer Calendar