Khmer Dictionary: ពោធិ
Chuon Nath's Khmer-Khmer Dictionary
-
ពោធិ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការត្រាស់ដឹងលោកកុត្តរធម៌, ប្រាជ្ញាដែលព្រះសព្វញ្ញុពុទ្ធទ្រង់បានត្រាស់ ។ ឈើណាមួយដែលព្រះមហាសត្វទ្រង់គង់អាស្រ័យក្នុងម្លប់ ក៏បានត្រាស់ជាព្រះពុទ្ធ ។ ច្រើនប្រើរួមជាបទសមាស ភ្ជាប់ពីខាងដើមនៃនាមនាមឯទៀតដែលគួរផ្សំជាមួយ, ដូចជា ពោធិកាល, ពោធិញាណ ពោធិទ្រុម, ពោធិព្រឹក្ស, ពោធិបក្ខិយធម៌, ពោធិសត្វ, ពោធិសម័យ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
-
ពោធិកាល
[--ធិ-- ]
ម.ព. ពុទ្ធកាល ។
-
ពោធិញាណ
( ន.នាមសព្ទ )
[--ធិញាណ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ពោធិញ្ញាណ; --ជ្ញាន) ប្រាជ្ញាជាគ្រឿងត្រាស់ដឹង : ព្រះសិទ្ធត្ថគោតមទ្រង់បានសម្រេចពោធិញាណ (ព. ពុ.) ។
-
ពោធិទ្រុម
( ន.នាមសព្ទ )
[--ទ្រុំ ]
or ពោធិព្រឹក្ស
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(-ទ្រុម; --ទុម) ឈើឈ្មោះពោធិ (ដើមពោធិ៍) ។
-
ពោធិបក្ខិយធម៌
( ន.នាមសព្ទ )
[--ប៉័ក-ខិយ៉ៈ ធ័រ ]
( បា.បាលី ( បាលីភាសា ) )
(ធម្ម) ធម៌ (៣៧ យ៉ាង) ជាពួកនៃប្រាជ្ញាសម្រាប់ត្រាស់ដឹង (ព. ពុ.) ។
-
ពោធិព្រឹក្ស
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិទ្រុម) ។
-
ពោធិវ័ង្ស
( ន.នាមសព្ទ )
[--វ័ង ]
( បា.បាលី ( បាលីភាសា ) )
(< ពោធិ + វំស “វង្សនៃពោធិ”) ឋានន្តរទីរាជាគណៈសម្រាប់ឯកថ្នាក់ខ្ពស់ក្នុងកម្ពុជប្រទេស សម្រាប់បព្វជិតជាមហាថេររូបណាមួយ អ្នកចេះចាំធម៌វិន័យស្ទាត់ប្រាកដ ដែលព្រះករុណាជាម្ចាស់ជីវិត ទ្រង់ព្រះមេត្តាប្រោសតាំង : ព្រះពោធិវ័ង្ស; ចួនកាលឡើងសមណស័ក្តិដល់ទីសម្ដេចក៏មាន : សម្ដេចព្រះពោធិវ័ង្ស ។
-
ពោធិសត្វ
( ន.នាមសព្ទ )
[--ធិស័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--សត្ត) អ្នកដែលមានចិត្តឬមានសេចក្ដីប្រាថ្នាជាប់នៅក្នុងពោធិ គឺអ្នកដែលកំពុងខំប្រឹងបំពេញបារមី បម្រុងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ; បើទុកជាភ្លាត់ជាតិទៅកើតជាតិរច្ឆាន ក៏គង់នៅហៅថា ពោធិសត្វ ដែរ ព្រោះមានបំណងនោះជាប់នៅមិនបាត់ ។
-
ពោធិសម័យ
[--សៈម៉ៃ ]
មើលពាក្យ ពុទ្ធកាល ។
-
ពោធិសម្ភារ
( ន.នាមសព្ទ )
[--សំភា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការសាងសន្សំឲ្យបានសម្រេចពោធិ គឺការកសាងបម្រុងឲ្យបានត្រាស់ជាព្រះពុទ្ធ : ពោធិសត្វបំពេញពោធិសម្ភារ (ព. ពុ.) ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា តេជះបារមី, ថា អំណាចបុណ្យ ឬថា ទីពឹងពំនាក់ ផងក៏មាន សម្រាប់ថ្លែងសេចក្ដីសរសើតេជះព្រះមហាក្សត្រិយ៍ : សូមជ្រកកោនក្រោមម្លប់ពោធិសម្ភារនៃព្រះករុណាជាម្ចាស់ជីវិតលើត្បូង... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ និង សម្ភារ ផង) ។
Headley's Khmer-English Dictionary
-
ពោធិ
( n )
[poutʰiʔ]
- detail »
illumination / enlightenment (as achieved by the Buddha), supreme knowledge
-
ពោធិ
( n )
[poutʰiʔ]
- detail »
Bo tree (Ficus religiosa)
-
ពោធិ៍
( n )
[pou]
- detail »
the sacred Bo tree (Ficus religiosa; the kind of tree under which the Buddha achieved enlightenment)
Reference: ដើមពោធិ៍