Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព្រហស្បតិ៍

Chuon Nath's Khmer-Khmer Dictionary
  1. ព្រហស្បតិ៍ ( ន.នាមសព្ទ ) [ព្រហ៊ាស់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំ. ក្ល.) (វ្ឫហស្បតិ; វ > ព, ឫ > រឹ = ព្រឹហស្បតិ) ឈ្មោះ​ថ្ងៃ​ទី ៥ ក្នុង​មួយ​សប្ដាហ៍ : ថ្ងៃ​ព្រហស្បតិ៍ ។ ពោល​តាម​លទ្ធិ​ព្រាហ្មណ៍ ថា ជា​នាម​នៃ​ទេវតា​វិសេស​អង្គ​មួយ ជា​ប្រធាន​ឬ​ជា​ម្ចាស់​នៃ​មន្ត​វិជ្ជា​និង​អក្សរ​សាស្រ្ត, ជា​គ្រូ​នៃ​ពួក​ទេវតា, ហៅ​ថា ព្រះ​វ្ឫហស្បតិ (ព្រះ​ព្រហស្បតិ៍); ខាង​តារា​សាស្ត្រ ថា​ជា​ឈ្មោះ​នៃ​ផ្កាយ​មួយ ក្នុង​ពួក​ផ្កាយ​នព្វ​គ្រោះ ហៅ​ថា ផ្កាយ​ព្រហស្បតិ៍; ព្រោះ​ហេតុ​នោះ បាន​ជា​បុព្វ​បុរស​ទាំងឡាយ​របស់​យើង ហៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ព្រហស្បតិ៍​រាជ​គ្រូ (តាម​លទ្ធិ​នុ៎ះ​ឯង), តាំង​ជា​ទម្លាប់​ឲ្យ​សិស្ស​ចាប់​ផ្ដើម​រៀន​អក្សរ, លេខ​នព្វន្ត, មន្ត, វិជ្ជា​ទាំងពួង រើស​រក​តែ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប្រកាន់​ជឿ​ថា​នឹង​បាន​ឆាប់​ចេះ ទាំង​នឹង​មាន​សេចក្ដី​សុខ​សប្បាយ​រៀង​ទៅ​ផង ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar