Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព្រាហ្មណ៍

Chuon Nath's Khmer-Khmer Dictionary
  1. ព្រាហ្មណ៍ [ព្រាម]
    មើល​ពាក្យ ព្រាម ។
  2. ព្រាហ្មណ៍ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ព្រាហ្មណ) មនុស្ស​ដែល​កំណត់​តាម​លទ្ធិ​បុរាណ​ពី​ព្រេង​នាយ​ ថា​មាន​ពូជ​ដើម​កើត​អំពី​ព្រះ​ឱស្ឋ​ព្រហ្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុជៈ និង វណ្ណៈ ទៀត​ផង) : ពួក​ព្រាហ្មណ៍, ជាតិ​ព្រាហ្មណ៍, ពូជ​ព្រាហ្មណ៍; បើ​ស្រ្តី​ជា ព្រាហ្មណី ។ ក្នុង​កម្ពុជ​ប្រទេស កំណត់​យក​ពួក​បារគូ​បុរោហិត​ហៅ​ថា ព្រាហ្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បារគូ និង បុរោហិត ផង) ។ ខាង​លិទ្ធ​ពុទ្ធ​សាសនា ហៅ​ព្រះ​អរហន្ត​ថា ព្រាហ្មណ៍ សំដៅ​សេចក្ដី​ថា អ្នក​បន្សាត់​បាប ឬ​កម្ចាត់​កិលេស​អស់​ហើយ ព្រោះ​ព្រះ​អរហន្ត​លោក​កម្ចាត់​កិលេស​ជ្រះ​ស្រឡះ​អស់​ដោយ​អរហន្ត​មគ្គ​ហើយ; ហៅ​ថា ខីណាសវ​ព្រាហ្មណ៍ ក៏​បាន ។
    - ព្រាហ្មណ​ពន្ធុ (ព្រាហ្មៈណៈព័ន-ធុ) ពូជ​ព្រាហ្មណ៍, ឬ​ដែល​មាន​ពូជ​ជា​ព្រាហ្មណ៍ ។
    - ព្រាហ្មណ៍​ព្រឹទ្ធ គឺ​ព្រាហ្មណ៍​ចាស់; ច្រើន​និយាយ​ថា ព្រាហ្មណ៍​ព្រឹទ្ធ​បណ្ឌិត​កវី ។
    - ព្រាហ្មណ​មហា​សាល (ព្រាហ្មៈណៈមៈហា--) ព្រាហ្មណ៍​ដែល​មាន​ទ្រព្យ​ទុក​នៅ​ស្ងៀម​ច្រើន​ដល់ ៨០ កោដិ ។ល។
Headley's Khmer-English Dictionary
  1. ព្រាហ្មណ៍ ( n ) [priem]
    Brahman caste in India; Brahman
  2. ព្រាហ្មណ៍ ( n ) [priem]
    follower of Brahmanism
  3. ព្រាហ្មណ៍ [priem]


Prohok Solutions @2017 : Learn Khmer | Khmer Calendar