Khmer Dictionary: ភេសជ្ជៈ
Chuon Nath's Khmer-Khmer Dictionary
-
ភេសជ្ជ
( ន.នាមសព្ទ ) [ភេស័ច ] or ភេសជ្ជៈ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ (បារ. Médicament) ។
- ភេសជ្ជទាន ការឲ្យថ្នាំរម្ងាប់រោគ ។
- ភេសជ្ជបរិក្ខារ គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាង សម្រាប់រម្ងាប់រោគ ។
- ភេសជ្ជពាណិជ អ្នកលក់ថ្នាំរម្ងាប់រោគ ។
- ភេសជ្ជពាណិជ្ជ ជំនួញលក់ថ្នាំរម្ងាប់រោគ ។
- ភេសជ្ជាគារ ឬ - ឱសថាគារ ផ្ទះលក់ថ្នាំរម្ងាប់រោគ ។
- សប្បិ ទឹកដោះថ្លា,
- នវនីត ទឹកដោះខាប់,
- តេល ប្រេង,
- មធុ ទឹកឃ្មុំ,
- ផាណិត ទឹកអំពៅ ឬស្ករជាដើម ក៏ហៅថា ភេសជ្ជ ដែរ (ព. វិ. ពុ.) ។ សព្វថ្ងៃខ្មែរប្រើពាក្យ ភេសជ្ជ នេះសំដៅយកគ្រឿងទឹកផ្សេងៗទៀតក្រៅពីសុរានិងមេរ័យ ដូចជាទឹកក្រូច, កាហ្វេជាដើម : ជប់លៀងភេសជ្ជៈ; ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ ។ គ្រឿងផឹកទាំងនោះតាមភាសាបាលីគប្បីហៅថា ទឹកបាន ឬ បានីយ៍ ឬក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។
Headley's Khmer-English Dictionary
-
No matching entries found!