Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ្លើង

Chuon Nath's Khmer-Khmer Dictionary
  1. ភ្លើង ( ន.នាមសព្ទ )
    ធាតុ​មួយ​ប្រភេទ​ដែល​បណ្ដាល​ឲ្យ​មាន​កម្ដៅ​និង​ពន្លឺ; ធាតុ​ក្ដៅ; អាការ​ក្ដៅ​ផ្សេង​ៗ ។
    - ភ្លើង​កល្ប ភ្លើង​ដែល​ឆេះ​រំលាង​កល្ប ។
    - ភ្លើង​ទុក្ខ​ភ្លើង​កិលេស សេចក្ដី​ក្ដៅ​ដែល​បណ្ដាល​មក​អំពី​ការ​កើត​ទុក្ខ​ព្រួយ និង​គ្រឿង​សៅហ្មង​ចិត្ត...។
    - ភ្លើង​ធាតុ ឬ - ធាតុ​ភ្លើង កម្ដៅ​ដែល​កើត​មាន​ក្នុង​រាង​កាយ​មនុស្ស​សត្វ​ជាដើម ។
    - ភ្លើង​ព្រៃ ភ្លើង​ដែល​ឆេះ​ព្រៃ ។
    - ភ្លើង​រាគ សេចក្ដី​ក្ដៅ​ក្រហាយ, អន្ទះអន្ទែង, ខ្លោច​ផ្សា... ដែល​កើត​ព្រោះ​តម្រេក ។ល។
    - បង្កាត់​ភ្លើង ធ្វើ​ភ្លើង​ឲ្យ​កាត់​ឆេះ​ច្រើន​ឡើង​ដោយ​សម្រាម​និង​ឧស​ជាដើម ។
    - ពួត​ភ្លើង បង្កើត​ឲ្យ​មាន​ភ្លើង​ឡើង​ដោយ​ពំនួត​ភ្លើង ។ល។ ព. ប្រ. ភ្លើង​ឆេះ ខឹង​ច្រឡោត​ខ្លាំង ។
    - រម្លត់​ភ្លើង រម្លត់​សេចក្ដី​ក្ដៅ ដែល​កើត​អំពី​រាគាទិក្កិលេស ។ល។ អ្វី​ៗ​ដែល​មាន​ធាតុ​ក្ដៅ​ហឹរ​ផ្សា​ច្រើន​ឬ​ដែល​មាន​សម្បុរ​ស្រដៀង​នឹង​ភ្លើង ក៏​ហៅ​ដាក់​ពាក្យ​ថា ភ្លើង​ភ្ជាប់​នៅ​ខាង​ចុង​ដែរ, ដូច​ជា : ខ្ញី​ភ្លើង, ឃ្លង់​ភ្លើង, ចិត្រ​មូល​ភ្លើង, ឈើ​ភ្លើង, ពិស​ភ្លើង, សង្កែ​ភ្លើង, ស្រមោច​ភ្លើង ។ល។ (សិលា​ចារឹក​សម័យ​មហា​នគរ (នគរ​ធំ) សរសេរ វ្លើង, លុះ​ចំណេរ​កាល​ត​មក​ផ្លាស់ វ ជា ព សរសេរ​ជា​ព្លើង, តាម​ន័យ​នេះ គួរ​ប្រើ​ជា ព្លើង, ប៉ុន្តែ​បាន​ប្រើ​សិថិល ជា ធនិត គឺ ព > ភ យូរ​ហើយ, សម័យ​បច្ចុប្បន្ន​ក៏​ត្រូវ​សរសេរ ភ្លើង ដូច្នេះ​ឯង) ។
Headley's Khmer-English Dictionary
  1. ភ្លើង ( n ) [pləəŋ]
    fire (and, by extension, any substance which has a burning taste or effect); flame; light, flare; electricity


Prohok Solutions @2017 : Learn Khmer | Khmer Calendar