Khmer Dictionary: មជ្ជៈ
Chuon Nath's Khmer-Khmer Dictionary
-
មជ្ជ
( ន.នាមសព្ទ ) [ម័ច-ជៈ] or មជ្ជៈ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មជ្ជ; មទ្យ) ទឹកស្រវឹងទួទៅ គឺសុរានិងមេរ័យគ្រប់យ៉ាង; គ្រឿងស្រវឹង ។
- មជ្ជបាន (ម័ច-ជៈ--) ការផឹកទឹកស្រវឹង ។
- មជ្ជបាយី (ម័ច-ជៈប៉ាយី) អ្នកផឹកទឹកស្រវឹង, ប្រមឹក; បើស្ត្រីជា មជ្ជបាយិនី ។
- មជ្ជពាណិជ (ម័ច-ជៈពានិច) អ្នកលក់ទឹកស្រវឹង, ឈ្មួញទឹកស្រវឹង ។
- មជ្ជពាណិជ្យ ឬ - មជ្ជវណិជ្ជា (ម័ច-ជៈពានិច ឬ--វៈនិច-ជា) ជំនួញទឹកស្រវឹង, ការលក់គ្រឿងស្រវឹង ។
Headley's Khmer-English Dictionary
-
No matching entries found!