Khmer Dictionary: មន្ត្រី
Chuon Nath's Khmer-Khmer Dictionary
-
មន្ត្រី
( ន.នាមសព្ទ )
[មន់ត្រី ]
(មន្ត្រិន៑; មន្តី “អ្នកមានគំនិត, ពួកអ្នកមានសេចក្ដីដឹងរាក់ជ្រៅ; អ្នកប្រឹក្សាការផែនដី, សេវកាមាត្យ”) អ្នករាជការដែលមានស័ក្តិយស, នាម៉ឺន ។
- មន្ត្រីកិត្តិយស មន្ត្រីដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានងារឲ្យគ្រាន់តែមានកេរ្តិ៍ឈ្មោះ ឥតមានប្រាក់ខែឬប្រាក់រង្វាន់ព្រោះយសស័ក្តិនោះទេ ។
- មន្ត្រីខែត្រ មន្ត្រីដែលធ្វើការរាជការក្នុងទីរួមខែត្រ ។
- មន្ត្រីឃុំ ឬ - សង្កាត់ មន្ត្រីដែលធ្វើការរាជការក្នុងឃុំ ឬសង្កាត់ មានមេស្រុកឬចៅសង្កាត់ជាដើម ។
- មន្ត្រីសន្និបាត ការប្រជុំពួកមន្ត្រីប្រឹក្សាកិច្ចការរាជការ ។
- មន្ត្រីសភា សាលាឬទីសម្រាប់ពួកមន្ត្រីប្រជុំគ្នាម្ដងៗ ជំនុំប្រឹក្សាកិច្ចការរាជការ ។ល។
Headley's Khmer-English Dictionary
-
មន្ត្រី
( n )
[mʊəntrəy]
civil servant, bureaucrat, official; minister, counselor; wise man
-
មន្ត្រី
[mʊəntrəy]
-2
See: មេត្រី