Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មាស

Chuon Nath's Khmer-Khmer Dictionary
  1. មាស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខែ; ព្រះ​ចន្ទ្រ ។ ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​ខែ​ទាំង​១២ ឬ​ជាមួយ​នឹង​នាម​សព្ទ​ដទៃ : មិគសិរ​មាស, បុស្ស​មាស ឬ បុស្យ​មាស, មាឃ​មាស, ផល្គុណ​មាស ឬ ផល្គុន​មាស, ចិត្ត​មាស ឬ ចិត្រ​មាស, វិសាខ​មាស, ជេស្ឋ​មាស, អាសាឍ​មាស ឬ អាសាឡ្ហ​មាស, សាវណ​មាស ឬ ស្រាវណ​មាស, ភទ្ទបទា​មាស ឬ ភទ្របទា​មាស, អស្សយុជ​មាស ឬ អស្សុជ​មាស, កត្តិក​មាស ។
    - ត្រី​មាស ឬ - ត្រៃ​មាស ប្រជុំ​នៃ​ខែ​បី, ចំនួន​បី​ខែ : បញ្ជី​ត្រៃ​មាស បញ្ជី​ដែល​ក្នុង​បី​ខែ​ត្រូវ​ធ្វើ​ម្ដង ។
    - ធម្មាស (ឆ័ម-មាស) ប្រជុំ​នៃ​ខែ ៦, ចំនួន ៦ ខែ : បញ្ជី​ឆម្មាស បញ្ជី​ដែល​ក្នុង ៦ ខែ​ត្រូវ​ធ្វើ​ម្ដង, បញ្ជី​រួម​ដំណើរ​កិច្ចការ​ក្នុង​ចំនួន ៦ ខែ ។ល។
    - អឌ្ឍ​មាស កន្លះ​ខែ : ប្រាក់​អឌ្ឍ​មាស ប្រាក់​ដែល​ក្នុង​កន្លះ​ខែ​ត្រូវ​បើក​ម្ដង ។
    - អនុ​មាស លំដាប់​ខែ, រាល់​ខែ : បញ្ជី​អនុ​មាស បញ្ជី​ដែល​ត្រូវ​ធ្វើ​រាល់​ខែ; ប្រាក់​អនុ​មាស ប្រាក់​ដែល​ត្រូវ​បើក​រាល់​ខែ (ប្រាក់​ខែ) ។ល។ មាសា ខែ​ទាំងឡាយ, ច្រើន​ខែ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  2. មាស ( ន.នាមសព្ទ )
    រតន​វត្ថុ​ពួក​មួយ​ជា​ធាតុ​បរិសុទ្ធ មាន​សាច់​ទន់​ស្វិត​ជាង​ប្រាក់ សម្បុរ​លឿង ជា​របស់​មាន​តម្លៃ សម្រាប់​ប្រើ​ការ​ធ្វើ​ជា​គ្រឿង​ប្រដាប់​កាយ​និង​ការ​រចនា​វិចិត្រ​ផ្សេង​ៗ​ឬ​ចួន​កាល​ប្រទេស​ខ្លះ​ប្រើ​ជា​របស់​ចាយ​ជា​ជំនួស​ប្រាក់​ក៏​មាន : មាស​ឆ្អិន, មាស​ទឹក​ដប់, មាស​ទឹក​ប្រាំ​បួន ។
    - មាស​ផ្កា​កប្បាស មាស​មួយ​ប្រភេទ​មាន​សម្បុរ​លឿង ។
    - មាស​សន្លឹក មាស​ដែល​ផែ​យ៉ាង​ស្ដើង​ស្ទើរ​នឹង​ទៅ​ជា​ទឹក ហើយ​កាត់​ជា​បំណែក​តូច​ៗ ដាក់​ក្នុង​ផ្នត់​ក្រដាស​រៀប​ជា​របៀប​ដាក់​ក្នុង​ប្រអប់​សម្រាប់​ប្រើ​ការ​បិទ​ឬ​ទឹប​គ្រឿង​រចនា​ផ្សេង​ៗ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូនទៈ ផង) ។ សម្រាប់​ប្រើ​ផ្សំ​ជាមួយ​នឹង​សព្ទ​ដទៃ ហៅ​ដោយ​ប្រៀប​ប្រដូច​នឹង​មាស​ក៏​មាន​ច្រើន, ដូច​ជា ចេក​មាស, ពស់​រំកាច់​មាស, វល្លិ​មាស, សំបួរ​មាស, ស្វាយ​មាស ជាដើម ។
  3. មាស ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ដែល​មាន​លម្អ​ឬ​មាន​តម្លៃ​ដូច​មាស; អ្នក​ថ្លៃ; ពាក្យ​សម្រាប់​ហៅ​ដោយ​សេចក្ដី​ថ្នាក់​ថ្នម​ទៅ​រក​មនុស្ស​ជា​ទី​ស្រឡាញ់ ដែល​មាន​អានុភាព​ស្មើ​គ្នា​ឬ​តូច​ជាង​ខ្លួន : មាស​ឆ្អិន, មាស​តន់, មាស​ថ្លើម, មាស​ថ្លើម​ថ្លៃ, មាស​ថ្លៃ, មាស​ធំ, មាស​បង, មាស​ប្អូន, មាស​ពន្លក, មាស​ពូ ឬ មាស​មា, មាស​ពៅ, មាស​ពុំងារ, មាស​ព្រលឹង ឬ ព្រលឹង​មាស, មាស​មិត្រ, មាស​ម៉ែ ឬ មាស​ម្ដាយ, មាស​ស្ងួន, មាស​ស្នេហ៍, មាស​ឪ ឬ​មាស​ឪពុក ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃ​កូន​មាស​ឪ មាស​កុំ​បិទ​ផ្លូវ ចម្រុង​ចម្រើន ត្រូវ​មាស​ឪពុក ក្រវើន​ក្រតើន កុំ​បាច់​ឪ​ក្រើន រំលឹក​រឿយ​ៗ ។
Headley's Khmer-English Dictionary
  1. មាស ( n ) [mieh]
    gold.
  2. មាស ( adj ) [mieh]
    to be gold (colored), golden; made of gold; gold-plated
  3. មាស ( n ) [mieh]
    dearest one.
  4. មាស ( adj ) [mieh]
    to be dear, beloved, precious (used in many terms of endearment)
  5. មាស ( n ) [mieh]
    month ; moon.
  6. មាស ( adj ) [mieh]
    to be monthly (The months of the Cambodian solar calendar are: មករា​ January, កុម្ភៈ February, មីនា March, មេសា​ April, ឧសភា May, មិថុនា​ June, កក្កដា July, សីហា August, កញ្ញា September, តុលា​ October, វិច្ឆិកា November, ធ្នូ December; the months of the Cambodian lunar calendar are: មិគសិរ November - December, បុស្យ December - January, មាឃ January - February, ផល្គុណ February - March, ចេត្រ March - April, ពិសាខ​ April - May, ជេស្ឋ​ May - June, អាសាធ June - July, ស្រាពណ៍ July - August, ភទ្របទ August - September, អស្សយុជ September - October, កតិក​​ October - November)
  7. មាស ( n ) [mieh]
    kind of bean (Phaseolus indica or P. radiatus)
  8. មាស ( n ) [mieh]
    kind of vine, dodder

    Reference: វល្លិមាស
  9. មាសក ( n ) [miesɑk, miesaʔkaʔ]
    ancient Cambodian monetary unit
  10. មាសក ( n ) [miesɑk, miesaʔkaʔ]
    ancient Cambodian unit of weight equal to about one Dolichos inguiculatus bean

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar