Khmer Dictionary: មិត្ត
Chuon Nath's Khmer-Khmer Dictionary
-
មិត្ត
( ន.នាមសព្ទ )
[មិត ]
or មិត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ
- កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ;
- បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់ : បុគ្គលគួរកុំសេពគប់បាបមិត្ត, គួរសេពគប់តែកល្យាណមិត្ត, ប៉ុន្តែគួរប្រយ័ត្នកុំធ្វើបាបមិត្តឲ្យក្លាយជាសត្រូវឡើយ (ព. ពុ.) ។ ពាក្យ មិត្ត ឬ មិត្រ នេះ បា. សំ. ប្រើជានបុំសកលិង្គ ទោះបុរសក្ដី ស្ត្រីក្ដី ក៏នៅតែប្រើជា មិត្ត ឬ មិត្រ ដូចគ្នា : កូនប្រុសអ្នកវាជាមិត្រនឹងកូនប្រុសខ្ញុំ; នាងកញ្ញាពីរនាក់ហ្នឹងវាជាមិត្រនឹងគ្នាយូរឆ្នាំហើយ; ខ្លាឈ្មោលជាមិត្រនឹងខ្លាឈ្មោល; ចចកញីជាមិត្រនឹងចចកញី ។ល។ ម្ដាយជាមិត្រជិតដិតស្និទ្ធស្នាលនឹងកូនប្រុសស្រីក្នុងលំនៅរបស់ខ្លួន; បុណ្យដែលគេបានធ្វើហើយខ្លួនគេ ជាមិត្ររបស់គេក្នុងលោកខាងមុខ (ពុទ្ធភាសិត) ។ (បា. សំ. មិនផ្លាស់តាមលិង្គដូច បារ. ប្រុសជា Ami ស្រីជា Amie ទេ ដ្បិត មិត្ត ឬ មិត្រ នេះជា ន. មិនមែនជា គុ.) ។
-
មិត្តទ្រុស្ត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[មិត-តៈទ្រុស ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលទ្រុស្តមិត្ត; ដំណើរទ្រុស្តមិត្ត : មនុស្សមិត្តទ្រុស្ត, ចិត្តមិត្តទ្រុស្ត ឬ--ទ្រុះ; កុំធ្វើមិត្តទ្រុស្តរកគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិត្ត, ទ្រុស្ត និង ទ្រុះ ផង) ។
-
មិត្តភាព
( ន.នាមសព្ទ )
[មិត-តៈភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ភាវ; មិត្រ + ភាវ) ភាព ឬភាវៈនៃមិត្ត គឺបែបបទសណ្ដាប់ធ្នាប់របស់មិត្ត : រាប់អានគ្នាដោយមិត្តភាព; និយាយស្តីរកគ្នាដោយមិត្តភាព (ប្រើជា មិត្រភាព ក៏បាន) ។
-
មិត្តភេទ
( ន.នាមសព្ទ )
[មិត-តៈភេត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មិត្រ--) ដំណើរផ្សេងឬការបែកចាកមិត្ត គឺដំណើរផ្សេងទីទៃឬការបែកឃ្លាតចាកមិត្តព្រោះព្រាត់ប្រាសនិរាស ឬព្រោះឈ្លោះទាស់ទែងគ្នា (សរសេរជា មិត្រភេទ ក៏បាន) ។
-
មិត្តភ្ងា
( ន.នាមសព្ទ )
[មិត-ភ្ងា ]
( បា.បាលី ( បាលីភាសា ) )
(មិត្ត + ខ្មែរ ភ្ងា) មិត្តជាទីស្រឡាញ់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្ងា ផង) ។
-
មិត្តលាភ
( ន.នាមសព្ទ )
[មិត-តៈលាប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មិត្រ--) ការបានមិត្ត គឺការបានគ្នាថ្មីមកជាមិត្ត ឬបានអ្នកដែលមិនធ្លាប់ជិតដិតស្និទ្ធស្នាលមកជាគ្នា (សរសរជា មិត្រលាភ ក៏បាន) ។
-
មិត្តសន្ថវភាព
( ន.នាមសព្ទ )
[មិត-តៈសន់-ថៈវ៉ៈភាប ]
( បា.បាលី ( បាលីភាសា ) )
(--ភាវ) ភាវៈ ឬភាពនៃការនៅរួបរួមជាមួយនឹងមិត្ត : មិត្តសន្ថវភាពនៃពួកជនអ្នកមានសាមគ្គី ជារសឆ្ងាញ់ជាងរសនៃភោជនាហារទាំងពួង ព្រោះឆ្ងាញ់យូរអង្វែងណាស់ (ព. ពុ.) ។
Headley's Khmer-English Dictionary
-
មិត្ត
( n )
[mɨt, mɨttaʔ]
- detail »
friend