Khmer Dictionary: មុក្ដា
Chuon Nath's Khmer-Khmer Dictionary
-
មុក្ដា
( ន.នាមសព្ទ )
[មុក-ក្ដា, ជើង ដ]
or មុត្ដា (មុត-ដា)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះកែវ ឬត្បូងមានតម្លៃមួយប្រភេទ; ត្បូងដែលកើតអំពីខ្យង, គជ់ខ្យង; ខ្យងដាំ : កែវមុក្តា ។
- មុក្ដាហារ ឬ - មុត្ដាហារ (សំ. មុក្ដា, ឬ បា. មុត្ដា + ហារ “ខ្សែ-ក កង-ក”) ខ្សែ-ក ឬ កង-ក ដែលប្រដាប់ដោយមុក្ដា : ព្រះសិទ្ធត្ថរាជបានទ្រង់ព្រះសណ្ដាប់សម្ដីនៃខត្តិយកញ្ញានាមកិសាគោតមីសរសើរព្រះអង្គដូច្នោះ ស្ដេចក៏ដោះមុក្ដាហារចាកព្រះសូរង្គ ឲ្យរាជអមាត្យយកទៅប្រទាននាងនោះភ្លាម ដោយតាំងព្រះរាជហ្ឫទ័យថាជារង្វាន់បូជាមាត់អាចារ្យ... (រឿងពុទ្ធប្រវត្តិ) ។
Headley's Khmer-English Dictionary
-
No matching entries found!