Khmer Dictionary: មួរ
Chuon Nath's Khmer-Khmer Dictionary
-
មួរ
( ន.នាមសព្ទ )
ស្រូវដែលដុះពីគ្រាប់ជ្រុះក្នុងស្រែតាំងពីខែចម្រូត : ដកមួរស្ទូងត្រពាំង, ស្រូវមួរ ។ ព. ប្រ.
- ស្រែមួរ បុណ្យសំណាងចាស់ គឺបុណ្យដែលបានកសាងទុកមកពីព្រេងនាយ ឬចំណេះវិជ្ជាចាស់ គឺចំណេះដែលបានរៀនចេះមកយូរហើយ ។ ព. ទ. បុ.
- រក្សាតែស្រែមួរ រក្សាតែចំណេះវិជ្ជាចាស់កុំឲ្យវិនាស ។
- សង្ឃឹមតែស្រែមួរ សង្ឃឹមតែបុណ្យសំណាងចាស់ឬសង្ឃឹមតែចំណេះវិជ្ជាចាស់ ។
Headley's Khmer-English Dictionary