Khmer Dictionary: មេត្តា
Chuon Nath's Khmer-Khmer Dictionary
-
មេត្តា
( ន.នាមសព្ទ )
[មេត-តា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មៃត្រ) មេត្រី, សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឲ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរ : មានមេត្តា, ផ្សាយមេត្តា ថា ខ្ញុំចង់បានសុខស្ងប់យ៉ាងណាមិញ, សូមឲ្យសព្វសត្វទាំងឡាយបានសុខស្ងប់ ដូចខ្ញុំចង់បាននុះដែរទៅ ! (មេត្តានេះជាធម៌សំខាន់មួយក្នុងលោក) ។
- មេត្តាកាយកម្ម, មេត្តាវចីកម្ម, មេត្តាមនោកម្ម (មេតតាកាយ៉ៈក័ម; --វៈចីក័ម; --មៈនោ ក័ម) អំពើដែលធ្វើដោយកាយ, ដោយវាចា, ដោយចិត្តប្រកបដោយមេត្តា...; (ប្រសិនបើមនុស្សរាល់រូបសុទ្ធតែមាន មេត្តា ដូចគ្នា សមមនុស្សក្នុងសកលលោក នឹងពុំមានជម្លោះប្រកែក, កើតក្ដីក្ដាំនិងចម្បាំងឡើយ, ព្រះសម្មាសម្ពុទ្ធទ្រង់សរសើរ មេត្តា ថាជា គុណធម៌ញ៉ាំងសត្វលោកឲ្យបានសុខស្ងប់រាល់ទិវារាត្រី; មនុស្សគ្រប់រូបប្រាណគួរតែពេញចិត្តចំពោះ មេត្តា គួរញ៉ាំងចិត្តឲ្យដិតជាប់ជានិច្ចនិរន្តរ៍ចំពោះ មេត្តា) ។
- មេត្តាចិត្ត ចិត្តដែលប្រកបដោយមេត្តា, ចិត្តមានមេត្តា ។
- មេត្តាធម៌ ធម៌ប្រកបដោយមេត្តា គឺចិត្តប្រកបដោយមេត្តានុះឯង ។
- មេត្តាប្រោស ប្រោសប្រាណដោយមេត្តា : ទ្រង់ព្រះមេត្តាប្រោស, សូមទ្រង់មេត្តាប្រោស; សូមទានមេត្តាប្រោស ។
- មេត្តាភាវនា ការចម្រើនមេត្តា, ដូចយ៉ាងរំពឹងថា សូមឲ្យសត្វទាំងឡាយបានសេចក្ដីសុខរាល់គ្នា ! ... ។
- មេត្តាវិហារី អ្នកដែលសម្រេចឥរិយាបថនៅដោយមេត្តា គឺអ្នកដែលមានមេត្តាគ្រប់ឥរិយាបថទាំង ៤ (ដើរ, ឈរ, អង្គុយ, ដេក); បើស្ត្រីជា មេត្តាវិហារិនី ។ល។ ខ្មែរប្រើពាក្យ មេត្តា ជា កិ. ក៏មាន : សូមលោកមេត្តា ... ; ប្រើជា គុ. ក៏មាន : មានចិត្តមេត្តា ។ល។
Headley's Khmer-English Dictionary
-
មេត្តា
( v )
[meittaa]
to forgive; to pity, feel compassion for, have mercy on.
-
មេត្តា
( initverb )
[meittaa]
would you be so kind as to ..., please ....
-
មេត្តា
( n )
[meittaa]
compassion; mercy; sympathy