Khmer Dictionary: មេម៉ាយ
Chuon Nath's Khmer-Khmer Dictionary
-
មេម៉ាយ
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលបាត់បង់ប្ដី (ស្លាប់ប្ដី) ឬលែងគ្នា គឺស្ត្រីដែលមានប្ដីហើយប្ដីស្លាប់ទៅ ឬលែងគ្នា (នៅជាស្រ្តីឥតគូ); ស្រ្តីមេម៉ាយ, នៅជាមេម៉ាយ; និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់, មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោះម៉ាយ ផង) ។ ព. ប្រ. ការងារដែលធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់ប្រាក់ : ការមេម៉ាយ (ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ) ។
Headley's Khmer-English Dictionary
-
No matching entries found!