Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម៉ោង

Chuon Nath's Khmer-Khmer Dictionary
  1. ម៉ោង ( ន.នាមសព្ទ )
    (មោង អ. ថ. ម៉ូង; Montre ម៉ុងត្រិ៍ “នាឡិកា​តូច​ដែល​អាច​លើក​ដាក់​ចុះ​ឡើង​បាន”) ឈ្មោះ​មាត្រា​រាប់​វេលា​មួយ​ជុំ​ទ្រនិច​វែង​នៃ​នាឡិកា គឺ​វេលា ៦០ នាទី (៦០ មិនុត) : ម៉ោង ១, ម៉ោង ១៣, ម៉ោង ២៤ ។ ក្នុង​យប់​មួយ​ថ្ងៃ​មួយ​ហៅ​ថា​មួយ​ថ្ងៃ មាន ២៤ ម៉ោង​ គឺ ២៤ នាឡិកា, រាប់​ថា ម៉ោង ១ ពី​វេលា​ក្រោយ​អធ្រាត្រ​រៀង​ទៅ​ដល់​ថ្ងៃ​ត្រង់ បាន ១២ ម៉ោង ហៅ​ថា​កន្លះ​ថ្ងៃ​ម្ដង, រាប់​ថា ម៉ោង ១៣ គឺ​វេលា​ក្រោយ​ថ្ងៃ​ត្រង់​រៀង​មក​ដល់​អធ្រាត្រ​ទៀត បាន ១២ ម៉ោង ហៅ​ថា​កន្លះ​ថ្ងៃ​ម្ដង​ទៀត, រួម​ជា​មួយ​ថ្ងៃ​គត់ មាន ២៤ ម៉ោង; ក្នុង​យប់​មួយ​ថ្ងៃ​មួយ​ដែល​ហៅ​រួម​ថា​មួយ​ថ្ងៃ មាន​ម៉ោង ១ តែ​ម្ដង​គត់ ... មាន​ម៉ោង ១២ តែ​ម្ដង​គត់; រាប់​ម៉ោង​បែប​នេះ​ជា​ដំណើរ​ទៀងទាត់​ដែល​ពួក​ហោរ​គ្រប់​ប្រទេស​និយម​ប្រើ​សព្វ​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្ងៃ និង យប់ ផង) ។
Headley's Khmer-English Dictionary
  1. ម៉ោង ( n ) [maoŋ]
    hour, time of day; clock
    Eg. ម៉ោង​ប៉ុន្មាន​?: What time is it?
  2. ម៉ោងជាង ( n ) [maoŋ cieŋ]
    kind of grass (Heliotropium indicum) with thick wrinkled leaves which are used to prepare a vermifuge; the flowers resemble a rolled-up elephant's trunk
    See: ដើម ប្រមោយដំរី


Prohok Solutions @2017 : Learn Khmer | Khmer Calendar