Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដើម

Chuon Nath's Khmer-Khmer Dictionary
  1. ដើម ( ន.នាមសព្ទ )
    គល់, ភាគ​ជា​ដំបូង, ជាមុន : ដើម​ដៃ, ដើម​ទ្រូង, ដើម​ផ្លូវ ។ សំណុំ​ខ្លួន, តួ​ខ្លួន : ដើម​ឈើ, ដើម​ពោត; ឈើ ១ ដើម, ឫស្សី ១ ដើម, ដែក ១​ដើម ។
    - ដើម​ការ អ្នក​ផ្ដើម​ធ្វើ​ការ, ម្ចាស់​ការ (ប្រើ​ចំពោះ​តែ​ការ​កុសល ឬ​មង្គល​ការ​ផ្សេង​ៗ) ។
    - ដើម​គំនិត អ្នក​ផ្ដើម​គិត​ជាមុន​គេ ។
    - ដើម​ចម ដើម​ហេតុ​ដែល​ជា​ធំ​ក្នុង​ដំណើរ, ក្នុង​រឿង​អ្វី​មួយ ។
    - ដើម​ចោទ អ្នក​ផ្ដើម​ចោទ​មុន​គេ, រូប​ចោទក៍ ។
    - ដើម​ដង សំណុំ, លំនាំ, ទំហំ នៃ​ដើម​ដំណាំ​ផ្សេង​ៗ : ពោត​ឆ្នាំ​នេះ​ មាន​ដើម​ដង​ល្អ​គា្រន់​បើ​ជាង​ពី​ក្នុង​ឆ្នាំ​មុន ។
    - ដើម​ដំបូង គ្រា​មុន​បង្អស់ ។
    - ដើម​ទង ទង​គន្លង, ទំនង​ជា​មុន​បង្អស់ ។
    - ដើម​ទុន ប្រាក់​ដើម សម្រាប់​ប្រកប​ការងារ​យក​ចំណេញ ។
    - ដើម​ទ្រព្យ ទ្រព្យ​ដែល​មិន​ចាយ​វាយ​ទុក​ឲ្យ​នៅ​ជា​ប្រធាន, ជា​មេ​នៃ​ទ្រព្យ​ក្នុង​ផ្ទះ ។
    - ដើម​បណ្ដឹង អ្នក​ប្ដឹង​មុន ។
    - ដើម​បុណ្យ អ្នក​ផ្ដើម​ធ្វើ​បុណ្យ (ម្ចាស់​បុណ្យ) ។
    - ដើម​ហេតុ ហេតុ​ដំបូង ។
    - ដើម​ឡើយ និ. កាល​មុន, គ្រា​ដំបូង ។
    - ដើម​អាទិ
    - , ដើម​ធាន ឬ ដើម​អាទិ​ដើម​ធាន (អ. ថ. --អាត) អ្នក​នាំ​ផ្ដើម​មុន​គេ; ហេតុ, ដំណើរ, សេចក្ដី​ដែល​ផ្ដើម​មុន​បង្អស់ ។ល។
  2. ដើម្បី ( អា. និ.អាយតនិបាត )
    បម្រុង, បម្រុង​នឹង, សម្រាប់, សម្រាប់​នឹង, ប្រយោជន៍​នឹង : ពួក​មនុស្ស​បាន​ជា​ខំ​រៀន ខំ​រក ខំ​ប្រព្រឹត្ត​សុចរិត​ស្លូត​ត្រង់​ទាំង​ម្លេះ​ តើ​ដើម្បី​អ្វី ? --ដើម្បី​សេចក្ដី​សុខ និង​សេចក្ដី​ចម្រើន ។
Headley's Khmer-English Dictionary
  1. ដើម ( n ) [daəm]   - detail »
    trunk (of a tree or the body), stock; stalk; tree, plant; source, origin; base, foundation, beginning; cause; originator; substance, matter, topic; case, facts; role, condition
  2. ដើម ( n ) [daəm]   - detail »
    initial investment, capital, principal
  3. ដើម ( adj ) [daəm]   - detail »
    to be original, first
  4. ដើម ( clf ) [daəm]   - detail »
    for long, thin, stick-like objects such as trees, poles, pencils, and guns eg. កាំភ្លើងមួយដើម . one rifle
  5. ដើម្បី ( conj ) [daəmbəy]   - detail »
    in order to, so that.
  6. ដើម្បី ( prenp ) [daəmbəy]   - detail »
    for (the sake of), to, toward
    Eg. កូនត្រូវខំរៀន ដើម្បីអនាគតដ៏ភ្លឺស្វាង: Children must study hard in order to have a bright future.


Prohok Solutions @2017 : Learn Khmer | Khmer Calendar