Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ម្ដាយ

Chuon Nath's Khmer-Khmer Dictionary
  1. ម្ដាយ ( ន.នាមសព្ទ ) [ជើង ដ]
    មាតា, ម៉ែ ។
    - ម្ដាយ​កូន ! ម៉ែ​កូន ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម៉ែ !) ។
    - ម្ដាយ​ក្មេក ម្ដាយ​របស់​ប្ដី ឬ​របស់​ប្រពន្ធ ។
    - ម្ដាយ​ចិញ្ចឹម ស្ត្រី​ដែល​ចិញ្ចឹម​រក្សា​ទុក​ស្មើ​ម្ដាយ ។
    - ម្ដាយ​ចុង ម្ដាយ​ក្រោយ គឺ​ប្រពន្ធ​ចុង​របស់​ឪពុក ។
    - ម្ដាយ​ដើម ទេវតា ឬ​បិសាច​ស្រី​ដែល​ជា​ម្ដាយ​ពី​ក្នុង​ជាតិ​មុន ។
    - ម្ដាយ​ធម៌ ស្ត្រី​មិន​មែន​ញាតិ​ដែល​គេ​សុំ​ធ្វើ​ម្ដាយ ។
    - ម្ដាយ​ធំ ស្រ្តី​ដែល​ត្រូវ​ជា​បង​របស់​មាតា ឬ​របស់​បិតា : ម្ដាយ​ធំ​បង្កើត, ម្ដាយ​ធំ​ជីដូន​មួយ, ម្ដាយ​ធំ​ជីទួត​មួយ, ម្ដាយ​ធំ​ជីលួត​មួយ... ។
    - ម្ដាយ​បង្កើត ម្ដាយ​ដែល​បង្កើត ។
    - ម្ដាយ​មីង ស្ត្រី​ដែល​ត្រូវ​ជា​ប្អូន​របស់​មាតា ឬ​របស់​បិតា : ម្ដាយ​មីង​បង្កើត, ម្ដាយ​មីង​ជីដូន​មួយ, ម្ដាយ​មីង​ជីទួត​មួយ, ម្ដាយ​មីង​ជីលួត​មួយ...។
    - ម្ដាយ​មីង​សន្ទៃ ម្ដាយ​មីង​ដែល​ជា​ញាតិ​ឆ្ងាយ​ហើយ ឬ​ដែល​ជា​ញាតិ​ពន្ធ (ព. សា.) ។
Headley's Khmer-English Dictionary
  1. ម្ដាយ ( n ) [mdaay]
    mother


Prohok Solutions @2017 : Learn Khmer | Khmer Calendar