Khmer Dictionary: ម្អម
Chuon Nath's Khmer-Khmer Dictionary
-
ម្អម
( ន.នាមសព្ទ )
តិណជាតិពួកមួយ ដុះក្នុងទឹករាក់ឬនៅដីសើមតាមទំនាបឬវាលស្រែដោយអន្លើៗ, មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ, ផ្កាសម្បុរស្វាយ, ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ, ប្រើបានទាំងស្រស់ទាំងក្រៀម, ដែលនៅស្រស់ប្រើជាអន្លក់ក៏បាន, ម្អមមានពីរប្រភេទគឺ មួយប្រភេទដើមនិងស្លឹកខៀវ, មួយប្រភេទក្រហមចាស់ : សម្លម្ជូរបង់ម្អម ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សម្លបង់ម្អម អ្នកដែលមិនតម គេច្រើនរាប់អាន កាលដល់រដូវ ពុំសូវដែលខាន ដួសពីរបីចាន ពុំខានទារទៀត ។
Headley's Khmer-English Dictionary
-
ម្អម
( n ) [mʔɑɑm]
kind of aromatic grass (Limnophila conferta; used for seasoning and to prepare medicines)