Khmer Dictionary: យន្ត
Chuon Nath's Khmer-Khmer Dictionary
-
យន្ត
( ន.នាមសព្ទ )
[យន់]
or យន្ត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
គ្រឿងប្រដាប់ដែលកម្រើកបានដោយកម្លាំងចក្រប្រកបគ្នា : យន្តដេរ, យន្តហោះ, ថ្នេរយន្ត, រថយន្ត, កម្លាំងយន្ត ។
- យន្តកម្ម (យន់តៈក័ម ឬយ័នតៈ--) ការយន្ត, ការធ្វើយន្ត : រៀនយន្តកម្ម ។
- យន្តការី (យន់តៈការ៉ី ឬយ័នតៈ--) អ្នកធ្វើយន្ត, អ្នកធ្វើការយន្ត : ពួកយន្តការី; បើស្ត្រីជា យន្តការិនី ។
- យន្តវិជ្ជា (យន់តៈវិច-ជា ឬ យ័នតៈ--) ចំណេះធ្វើយន្ត (ហៅថា យន្រ្តវិទ្យា ក៏បាន) ។
- យន្តសាល ឬ
- យន្តសាលា (យន់តៈសាល, --សាល៉ា ឬ យ័នតៈ--) រោងយន្ត, រោងដាក់គ្រឿងយន្ត, រោងធ្វើគ្រឿងយន្ត ។
- យន្រ្តសាស្រ្ត (យន់ត្រៈ- សាស ឬ យ័នត្រៈ--) ក្បួនប្រាប់វិធីធ្វើយន្ត ។
- យន្តសិក្សា (យន់តៈ- សិក-សា ឬ យ័នតៈ--) ការរៀនធ្វើយន្ត, ការរៀនកែគ្រឿងយន្ត (ហៅថា យន្រ្តសិក្សា ក៏បាន) ។ល។
Headley's Khmer-English Dictionary
-
យន្ត
( n )
[yʊən, yʊəntaʔ-]
mechanism, engine, machine, device (in many compounds yn is replaced by ម៉ាស៊ីន in the col. language)
-
យន្ត
( n )
[yʊən, yʊəntaʔ-]
magical drawing (on paper, cloth, or tattooed on the skin), amulet FIX
-
យន្តូបនីយកម្ម
( n )
[yʊəntoopaʔniiyeaʔkam]
mechanization
-
យន្ត្រ
See: យន្ត