Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យុត្តៈ

Chuon Nath's Khmer-Khmer Dictionary
  1. យុត្តៈ ( គុ.គុនសព្ទ ) [យុត-តៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (យុក្ត) ដែល​គួរ, ដែល​ត្រឹម​ត្រូវ, ដែល​ប្រកប​ដោយ, ដែល​ត្រូវ​ទំនង, ត្រូវ​បែប....។ ប្រើ​ជា​បទ​សមាស : យុត្ត​កម្ម (យុត-តៈក័ម) អំពើ​ដ៏​គួរ, អំពើ​ឬ​ការ​ដែល​ត្រឹម​ត្រូវ ។
    - យុត្ត​ការណ៍ (យុត-តៈ-កា) ហេតុ​ឬ​ដំណើរ​ដ៏​គួរ ។
    - យុត្ត​កិច្ច ឬ - យុត្ត​ក្រឹត្យ (យុត-តៈ-កិច ឬ--ក្រឹត) កិច្ច​ឬ​ក្រឹត្យ​ត្រឹម​ត្រូវ, ការ​រវល់​ដែល​គួរ​ធ្វើ, គួរ​ប្រកប ។
    - យុត្ត​ចិន្តា ឬ - យុត្ត​មតិ (យុត-តៈចិន-ដា ឬ--មៈតិ) គំនិត​ដ៏​គួរ, គំនិត​ត្រឹម​ត្រូវ ។
    - យុត្ត​វាចា ឬ - យុត្ត​វាទ (យុត-តៈ--) សម្តី​ត្រឹម​ត្រូវ, ពាក្យ​ដែល​គួរ​និយាយ ។
    - យុត្ត​វាទី (យុត-តៈ--) អ្នក​ដែល​ពោល​ពាក្យ​ត្រឹម​ត្រូវ, អ្នក​ពោល​ពាក្យ​គួរ​ដល់​ការ; បើ​ស្រ្តី​ជា យុត្ត​វាទិនី ។
Headley's Khmer-English Dictionary
  1. យុត្តៈ ( adj ) [yut, yuttaʔ-]
    to be just, fair; legal, correct, proper; decent


Prohok Solutions @2017 : Learn Khmer | Khmer Calendar