Khmer Dictionary: រក
Chuon Nath's Khmer-Khmer Dictionary
-
រក
( កិ.កិរិយាសព្ទ )
សង្វាតឬស្វែងឲ្យចួប, ឲ្យប្រទះ, ឲ្យឃើញ, ឲ្យបានដូចបំណង : រកគោ, រកទិញស្រូវ, រកទ្រព្យ, រកឧស ។ ពឹងគេ, ស្ដីគេ : រកគេឲ្យជួយប្រក់ផ្ទះ, រកគេមកដេកកំដរ ។
- រកខុសរកត្រូវ ពិនិត្យឲ្យឃើញខុសត្រូវ ។
- រកខ្យល់ ឬ
- រកខ្យល់រកដង្ហើម ត្រដរប្រឹងឲ្យមានខ្យល់ដង្ហើម, ខំប្រឹងត្រដរដកដង្ហើម ។
- រកគ្នា ស្វែងឲ្យបានគ្នា, ស្វែងឲ្យបានចូបគ្នា ។
- រកដើមរកចុង ពិនិត្យសង្កេតឲ្យឃើញដើម ឃើញចុង ។
- រកទោស សង្កេតឲ្យឃើញទោស ។
- រកប្រពន្ធ ស្វែងឲ្យបានប្រពន្ធ, ស្ដីប្រពន្ធ, ។
- រកប្រាក់គេ សុំប្រាក់គេ; ខ្ចីប្រាក់គេ ។
- រកពុត សង្កេត, ពិនិត្យឲ្យឃើញពុត; ដេញពុត ។
- រកពុទ្ធោ លាន់មាត់រកព្រះពុទ្ធថា ពុទ្ធោ !, ពុទ្ធោ ពុទ្ធោ !, ឱពុទ្ធោ !, ឱពុទ្ធោ ពុទ្ធោ !, ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (--អ្ហើយ) ។
- រកមុខ សង្កេតឬបញ្ជាក់ ឲ្យឃើញមុខ, ឲ្យស្គាល់មុខ ។
- រកស៊ី ប្រកបកិច្ចការឲ្យបានទ្រព្យធន, ប្រឹងធ្វើរបរចិញ្ចឹមជីវិត ។
- រកហេតុ ឬ រករឿង សន្សំ, ពិនិត្យ, សង្កេត, ស្វែងឲ្យឃើញហេតុ ឬ ឲ្យកើតបានជារឿង, ឲ្យឃើញ ដំណើរ ។ល។
Headley's Khmer-English Dictionary
-
រក
( prenp ) [rɔɔk, rɔɔ]
to, for
-
រក
( v ) [rɔɔk, rɔɔ]
to look / search for, seek; to look up; to see, to visit; to request, ask for, ask someone to do something; to try; to think about, plan / intend to
-
រកម
See: ល្កម -
រកា
( n ) [rɔkaa]
cock (name of the 10th year of the 12-year cycle)
-
រកា
( n ) [rɔkaa]
wild kapok tree (Bombax Ceiba; the trunk is covered with short thorns; the wood is used in construction and the roots are used in the preparation of medications to treat diseases of the ovaries)
-
រកាំ
( adj ) [rɔkam]
(of the eyes) to have an irritation, be irritated; to be annoyed
-
រកាំ
( n ) [rɔkam]
kind of thorny plant
-
រកឹក
( i ) [rɔkək]
giggling or laughing sound
-
រកឹង
( adj ) [rɔkəŋ]
to be prominent / sticking out (as fence posts or the bones of an emaciated person)
-
រកូត
( adj ) [rɔkoot]
to be scattered about (as islands in the sea) eg. កោះរកូតក្នុងសមុទ្រ . islands dotting the sea