Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រក្ស

Chuon Nath's Khmer-Khmer Dictionary
  1. រក្ស ( កិ.កិរិយាសព្ទ ) [រ័ក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រក្ខ) រក្សា ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​រួម​ចូល​នឹង​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស ជា​ឋានន្តរ​របស់​មន្ត្រី ឬ ជា​នាទី​ជា​តំណែង​ណា​មួយ ដូច​ជា :
    - គទានុរក្ស អ្នក​រក្សា​ដំបង (ឋានន្តរ​សម្រាប់​អភិបាល​ខែត្រ​បាត់ដំបង, សំដៅ​សេចក្ដី​ថា “អ្នក​រក្សា​ខែត្រ​បាត់ដំបង”);
    - គ្រឹហានុរក្ស ការ​រក្សា​គ្រឹហា, អ្នក​រក្សា​ផ្ទះ, អ្នក​ចាំ​ផ្ទះ;
    - ធនានុរក្ស ឬ - ធនាភិរក្ស ការ​រក្សា​ទ្រព្យ, អ្នក​រក្សា​ទ្រព្យ;
    - ធម្មានុរក្ស ការ​រក្សា​ធម៌, អ្នក​កាន់​តាម​ធម៌;
    - វាចានុរក្ស ការ​រក្សា​សម្ដី, អ្នក​រក្សា​សម្ដី, អ្នក​ប្រយ័ត្ន​សម្ដី, ប្រយ័ត្ន​មាត់;
    - វិនយានុរក្ស ការ​រក្សា​វិន័យ, ការ​កាន់​ច្បាប់, អ្នក​កាន់​ច្បាប់;
    - សច្ចានុរក្ស ឬ - សត្យានុរក្ស ការ​កាន់​ពាក្យ​ពិត, អ្នក​កាន់​ពាក្យ​សត្យ;
    - សិក្ខានុរក្ស ការ​កាន់​សិក្ខា, អ្នក​កាន់​សិក្ខា (អ្នក​ប្រព្រឹត្ត​តាម​សិក្ខាបទ);
    - ហិរញ្ញានុរក្ស ឬ - ហិរណ្យានុរក្ស ការ​រក្សា​ប្រាក់, ការ​ទុក​ដាក់​ប្រាក់​មាស, អ្នក​រក្សា​ប្រាក់, អ្នក​ទុក​ដាក់​ប្រាក់​មាស ។ល។
Headley's Khmer-English Dictionary
  1. រក្ស ( n ) [reak]
    guard, keeper, custodian (of something); duty officer, person on duty; (commonly occurs as a suffix in Indic compounds where it means `guarding, taking care of; one who guards or protects')
  2. រក្ស ( v ) [reak]
    to live a conjugal life

    Reference: រក្សរួម
  3. រក្សសី ( n ) [reaksaʔsəy]
    mermaid
  4. រក្សសៈ ( n ) [reaksaʔsaʔ]
    Rakshasa (member of a class of demons in Indian mythology)
  5. រក្សា ( v ) [reaksaa]
    to take care of, protect; to keep, maintain; to observe, pay attention to, watch
    Eg. ... ក៏ពិតមែនតែខ្ញុំបានរក្សានូវជំហរច្បាស់ លាស់មួយ ...។: truly I have been able to maintain a clear position ....


Prohok Solutions @2017 : Learn Khmer | Khmer Calendar