Khmer Dictionary: រក្សា
Chuon Nath's Khmer-Khmer Dictionary
-
រក្សា
( កិ.កិរិយាសព្ទ ) [រ័ក-សា ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រក្ស; រក្ខ) ថែ, ថែទាំ; បីបាច់, ចិញ្ចឹម; កាន់; កាន់កាប់; ការពារ; ប្រយ័ត្ន : រក្សាទ្រព្យ, រក្សាខ្លួន, រក្សាមារយាទ, រក្សាសីល ។
- រក្សាធិក្រឹត អ្នកកាន់ការរាជការក្នុងទីប្រជុំសង្កាត់ (អភិបាលស្រុក)។
- រក្សាភិបាល អ្នកគ្រប់គ្រងរក្សាដោយការប្រយ័ត្ន; ខ្មែរប្រើពាក្យនេះជាឋានន្តរសម្រាប់នាយសង្កាត់ : ពញារក្សាភិបាល, ចួនកាលឡើងជាទីឃុន ឬជាទីហ្លួងក៏មាន : ឃុនរក្សាភិបាល, ហ្លួងរក្សាភិបាល ។
- រក្សាព្រះអង្គ ឈ្មោះក្រុមទាហានសម្រាប់រក្សាព្រះអង្គព្រះករុណាជាអម្ចាស់ជីវិត : ក្រុមរក្សាព្រះអង្គ, ទាហានរក្សាព្រះអង្គ។
- រក្សាស្រុក ឈ្មោះក្រុមទាហានសម្រាប់ការពារកម្ពុជរដ្ឋ : ក្រុមរក្សាស្រុក, ទាហានរក្សាស្រុក; សម័យនេះហៅ ខេមរភូមិន្ទ ។ល។
Headley's Khmer-English Dictionary
-
រក្សា
( v ) [reaksaa]
to take care of, protect; to keep, maintain; to observe, pay attention to, watch
Eg. ... ក៏ពិតមែនតែខ្ញុំបានរក្សានូវជំហរច្បាស់ លាស់មួយ ...។: truly I have been able to maintain a clear position ....