Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រុង

Chuon Nath's Khmer-Khmer Dictionary
  1. រុង ( គុ.គុនសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    ធំ; ដែល​ចម្រើន : ភព​រុង​ភព​ឆ្មារ ភព​ធំ​ភព​តូ​ច; មាន​រុង​មាន​ឆ្មារ មាន​ធំ​មាន​តូច; អ្នក​ខ្ពស់​រក្សា​ទាប ដោយ​សភាព​ធម៌​បុរាណ អ្នក​ឆ្អែត​រក្សា​ឃ្លាន នា​អ្នក​រុង​រក្សា​ឆ្មារ (ច្បាប់​ពាក្យ​ចាស់) ។ លុះ​ចំណេរ​កាល​ត​មក​ក្នុង​អបរ​សម័យ, ពាក្យ រុង នេះ ក្លាយ​មក​ជា រង់, ត​មក​ទៀត​ក្លាយ​ជា រង (ត្រូវ​ប្រើ រុង វិញ) ។
  2. រុងរាំង ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (រុងរ័ង អ. ថ. --រុ័ង ប្រើ​ជា គុ. “ទ្រុប, ទ្រុបទ្រុល, ស្រមូម; មិន​រៀប​រយ, ...”) កំចោក​រោក​ខ្លាំង, កញ្រ្ជោក​បោក​បាច​ខ្លាំង, សម្តែង​អាការ​តូងតាង ឬ​គ្រុងគ្រាំង ឲ្យ​គេ​ផ្អើល​រចល់, ឲ្យ​កើត​អផ្សុក : ធ្វើ​រុងរាំង, ឈ្លោះ​ប្រកែក​គ្នា​រុងរាំង ។
  3. រុងរឿង ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ភ្លឺ​ត្រចះ, ត្រចង់, ស្រស់​ប៉ប្រៃ; ឆើត, ឆើតឆាយ; ល្អ​ប្រព្រៃ; ថ្កុំថ្កើង, ថ្កើងថ្កាន, ប្រសើរ, ថ្លៃថ្លា : ក្រុង​រុងរឿង, ភ្លឺ​រុងរឿង, ថ្កើង​រុងរឿង ។ ប្រើជា កិ. ក៏​បាន “ចេញ​អាការ​ភ្លឺ​ត្រចះ,...” ។
  4. រុងរោចន៍ ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រោចន) ដែល​រុងរឿង; ភ្លឺ​ផ្លេក, ពណ្ណរាយ : ភ្លឺ​រុងរោចន៍; ពន្លឺ​រុងរោចន៍ (សម្រាប់​ប្រើ​ក្នុង​កាព្យ) : ព្រះ​ចន្រ្ទ​ចាស់​រនោច មិន​រុងរោចន៍​ដូច​ចាស់​ខ្នើត ជន​ដែល​មាន​កំណើត កើត​ជា​ប្រាជ្ញ​អាច​ដឹង​បាន ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រោចនៈ>រោចនៈ និង រោចន៍ ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. រុង ( adj ) [ruŋ]   - detail »
    to be large, imposing, important; magnificent, splendid; prosperous


Prohok Solutions @2017 : Learn Khmer | Khmer Calendar