Khmer Dictionary: រាស្រ្ត
Chuon Nath's Khmer-Khmer Dictionary
-
រាស្រ្ត
( ន.នាមសព្ទ )
[រាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាឞ្រ្ត; រដ្ឋ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, ប្រជាជន ។ ខ្មែរប្រើពាក្យនេះ សំដៅសេចក្ដីថា “ប្រជាជនសម្រាប់ដែន (ក្រៅពីពួកក្សត្រិយ៍និងនាហ្មឺន)” : ពួករាស្រ្ត, កែនរាស្រ្ត ។
- រាស្រ្តទាស រាស្រ្តជាខ្ញុំបម្រើគេឬបណ្ដារាស្រ្តដែលទុកថាជាខ្ញុំម្ចាស់ផែនដី ។
- រាស្រ្តប្រជា ឬ
- ប្រជារាស្រ្ត ពួកជនចំណុះដែន ។
- បណ្ដារាស្រ្ត រាស្រ្តទាំងឡាយ, រាស្រ្តគ្រប់គ្នា ។
- អាណាប្រជារាស្រ្ត ប្រជារាស្រ្តក្នុងអាណាចក្រនីមួយ ។
- អាណាប្រជានុរាស្រ្ត (<អាណា + ប្រជា+អនុ+រាស្រ្ត) ប្រជារាស្រ្តធំតូចក្នុងអាណាចក្រនីមួយ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ និង ប្រជា ផង) ។
Headley's Khmer-English Dictionary
-
No matching entries found!