Khmer Dictionary: រូ
Chuon Nath's Khmer-Khmer Dictionary
-
រូ
( និ.និបាតសព្ទ ) or រូហាន ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ដូច, ដូចជា, បីដូច; ស្មើនឹង :
- រូស្តម្ភសិលា ដូចជាសសរថ្ម;
- រូហានតារាកាសចរ ដូចជាផ្កាយដែលចរឯអាកាស (ពាក្យកាព្យ រាមកេរ្តិ៍បុរាណ) ។
-
រូង
( ន.នាមសព្ទ )
រន្ធធំជ្រៅ : រូងឈើ, រូងដី, រូងភ្នំ ។
- រូងរាម រូងនិងរនាម : ភិតភ័យខ្លាំងរត់ពួនក្នុងរូងរាម ។ ព. ប្រ. និយាយបើកកេរ្ដិ៍អស់អាថ៌កំបាំងហាក់ដូចជាកកាយយកពីក្នុងរូងក្នុងរាមមកមិនសល់ : រំលើកបើកកកាយរឿងរ៉ាវពីក្នុងរូងរាមឯណាមកអស់គ្មានសល់ទេ !
-
រូង
( កិ.កិរិយាសព្ទ )
ជីកលុង ឬកកាយទៅខាងឲ្យកើតជារន្ធធំ : យកចបរូងទៅខាងឲ្យជ្រៅបន្តិចទៅ ! របេះរលុះខូងជ្រៅ : រលកបោករូងច្រាំង, ដំបៅស៊ីរូងសាច់ ។ ព. ប្រ. បៀតបៀនរឿយៗយកទ្រព្យសម្បត្តិអំពីមាតាបិតា ឬអំពីអ្នកទំនុកបម្រុង : កាលពីដើម គាត់មានទ្រព្យគ្រាន់បើឥឡូវទៅជាអ្នកក្រ ព្រោះកូនប្រុសស្រីវារូងគាត់ ។
-
រូត
( កិ.កិរិយាសព្ទ )
ចាប់ច្បូតប្រមូល : រូតវាំងនន ។ កិ. ឬ កិ. វិ. ស្រូតរួសរាន់ : ដើររូត ។
- ស្រូតរូត ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រូត>ស្រូត ) ។
-
រូតរះ
( កិ.កិរិយាសព្ទ )
ស្រូតរួត; រវៀសរវៃ, ម្នីម្នា : ដើររូតរះ, ធ្វើការរូតរះ ។
-
រូប
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ ។ល។ រូបគេ, រូបយើង, រូបល្អ, រូបអាក្រក់; មនុស្សសត្វរាល់រូបសុទ្ធតែមិនទៀងដូចគ្នា ។ សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន : ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិញ្វជកច្រើនរូប ។ ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្តិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ,... ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប,... ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើជា មួយនាក់ ឬ ម្នាក់, ពីរនាក់,... ច្រើននាក់ ។
- រូបការ, --ការក៍,--ការី (រូប៉ៈ--) អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប; បើស្ត្រីជា រូបការិកា, រូបការិនី ។
- រូបក្ខន្ធ (រូបុ័ក-ខ័ន) កងរូប, ប្រជុំរូប ។
- រូបកល្យាណ ឬ - រូបគុណ (រូប៉ៈ--) លំអរូប ។
- រូបឆោម (រូប--) ទ្រង់ទ្រាយរូប ។
- រូបឆោមលោមព័ណ៌ ទ្រង់ទ្រាយរូបនិងសម្បុររោម (សម្បុរស្បែក) ។
- រូបជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប (ស្រីពេស្យា) ។
- រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- រូបតាង ឬ
- --តំណាង (រូប--) រូបជំនួស ។
- រូបថត (រូប--) រូបដែលផ្តិតចាកកញ្ចក់ថត ។
- រូបធម៌ (រូប៉ៈ-ធ័រ) រូបទាំងពួង ។
- រូបនាម (រូប៉ៈ--) រូបនិងនាម (ព. អ.) ។ នាមនាមដែលមានរូប ដូចយ៉ាងមនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូបនាម ព. វ) ។
- រូបផ័ន (រូប៉ៈ--) រូបព័ណ៌ (ស. សរសេរ រូបពររណ អ. ថ. រូប៉ៈផ័ន) ។
- រូបព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុររូប ឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប ។
- រូបព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព (ព. ផ្ទ. អរូបព្រហ្ម) ។
- រូបភព (រូប៉ៈភប់) កន្លែងកើតនៃព្រហ្ម (ព. ផ្ទ. អរូបភព)។
- រូបភាព (រូប-ភាប) រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
- រូបរាង (រូប--) សណ្ឋានរបស់រូប ។
- រូបវិបរិយាយ ឬ
- --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។
- រូបសណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយរបស់រូប។
- រូបសម្ប័ទ ឬ
- --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរមានរូបសមរម្យ, មាន រូបល្អ; ការបរិបូណ៌ដោយលំអ ។
- រូបសម្បន្ន (រូប៉ៈសំប័ន) ដែលប្រកបដោយលំអនៃរូប ។
- រូបសិទ្ធិ (រូប៉ៈសិត-ធិ) ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្រ្កឹតសម្រេច ដោយវិភត្តិនិងបច្ច័យជាដើម (ព. វ.) ។
- រូបសាក ឬ
- --សំណាក (រូប--)រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម។
- រូបស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។
- រូបអារក្ស (រូប-អារ៉ាក់) មនុស្សអ្នកជាន់អារក្ស ។ល។
- រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបររបស់ស្រីពេស្យា ។
- រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។
- រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍មានរូបជាដើម ។
- រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព ... ។
- រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិរបស់រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
-
រូប --
( ម. ក្នុង ព. រូប ) ។
-
រូបកាយ
( ន.នាមសព្ទ ) [រូបកាយ] ( បា.បាលី ( បាលីភាសា ) )
ពួកនៃរូបធម៌, កងនៃរូបធម៌, បានដល់រូបទាំងពួងមាន ២៨ (តាមគម្ពីរព្រះអភិធម្ម) ។
-
រូបា
( ន.នាមសព្ទ ) [រូប៉ា] ( បា.បាលី ( បាលីភាសា ) )
(ពហុ. < រូប) រូបទាំងឡាយ : រាល់រូបា, គ្រប់រូបា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សព្វសត្វទាំងឡាយ ខំប្រឹងខ្វល់ខ្វាយ ថែទាំរូបា កាលរូបប្រែប្រួល ពុំដូចធម្មតា សឹងភ្ញាក់អាត្មា ឆ្លេឆ្លារកសុខ ។ល។
-
រូបា --
[រូប៉ា]
មើលក្នុងពាក្យ រូប ។
Headley's Khmer-English Dictionary
-
រូ
( v ) [ruu] - detail »
to be like, similar to.
-
រូ
( prenp ) [ruu] - detail »
like, as
-
រូ
( adv ) [ruu] - detail »
rapidly, quickly, fluently, well (of manner of speaking)
-
រូង
( n ) [ruuŋ] - detail »
hole, cave, burrow, tunnel.
-
រូង
( v ) [ruuŋ] - detail »
to dig a hole; to enlarge / deepen a hole
-
រូង
( v ) [ruuŋ] - detail »
to draw frequently on one's parents' wealth
-
រូង
( v ) [ruuŋ] - detail »
to tell all (about a secret or personal affair)
-
រូត
( v ) [ruut] - detail »
to slide, pull (a curtain), draw (back); to glide
-
រូត
( v ) [ruut] - detail »
to make haste, hurry.
-
រូត
( adv ) [ruut] - detail »
hurriedly, quickly