Khmer Dictionary: លម្ហ
Chuon Nath's Khmer-Khmer Dictionary
-
លម្ហ
( ន.នាមសព្ទ ) or លំហ
ទីដែលវាលល្ហ : លម្ហសមុទ្រ ។ ឋានក្រោមជើងហោជាងនៃប្រាសាទ ឬវិហារមុខដាច់ ដែលមើលពីដីទៅឃើញល្ហ ព្រោះមិនមានដំបូលបាំងសាច : លំហនាងច្រាល គឺលំហនិងនាងច្រាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាងច្រាល ផង) សរសេរជា រម្ហ ឬ រំហ ក៏មាន ។
-
លម្ហាច
( ន.នាមសព្ទ ) or លំហាច
ទីវាលដែលមានទឹកល្ហាចវាលមានទឹកប៉ាចល្ហាច : លម្ហាចទឹក, ទឹកជន់ចូលវាលបែកលំហាច ។ បឹងរាក់ដែលក្នុងរដូវភ្លៀងមានទឹកល្ហាច : បឹងលំហាច ។ សរ. ជា រម្ហាច ឬ រំហាច ក៏មាន ។
-
លម្ហើយ
( កិ.កិរិយាសព្ទ ) or លំហើយ
ធ្វើឲ្យល្ហើយ, ហាលខ្យល់ឲ្យល្ហើយ : ឈរលម្ហើយខ្លួន ។ ព. ប្រ. ឈប់អំពីកិច្ចការសម្រាកខ្លួនមានកំណត់កាលវេលា : ឈប់លម្ហើយខ្លួន ។ ន. រដូវដែលធ្លាក់ខ្យល់ពីទិសឧត្តរបក់មក : រដូវលំហើយ, លំហើយ (សរទរដូវ) ។ សរ. ជា រម្ហើយ ឬ រំហើយ ក៏មាន ។
-
លម្ហែ
( កិ.កិរិយាសព្ទ ) or លំហែ
ធ្វើឲ្យល្ហែ, ឲ្យទំនេរមានកាលកំណត់ : លម្ហែខ្លួន, ឈប់លំហែ ។ សរ. ជា រម្ហែ ឬ រំហែ ក៏មាន ។
Headley's Khmer-English Dictionary
-
No matching entries found!