Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លាយ

Chuon Nath's Khmer-Khmer Dictionary
  1. លាយ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ដាក់​ច្រឡុង​ជា​មួយ​គ្នា ឬ​ធ្វើ​ឲ្យ​ច្រឡូក​ជា​មួយ​គ្នា : លាយ​ថ្នាំ, លាយ​ទឹក​គ្រឿង ។ កិ. វិ. ឬ គុ. ដែល​ច្រឡុង ឬ​ច្រឡូក​ជា​មួយ​គ្នា : ស្រី​ប្រុស​អង្គុយ​លាយ​គ្នា; ប្រេង​លាយ​ទឹក ។
  2. លាយ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    នេសាទុបករណ៍​ធ្វើ​ដោយ​បន្ទោះ​ឫស្សី ក្រង​រាង​តូច​វែង មាត់​រីក​កំពាង ឥត​ប្រឹស ឥត​សន្ទះ ចង​ក្របួច​គូទ, មាន ២ ប្រភេទ​គឺ លាយ​ក្រង លាយ​ដែល​ក្រង​បន្ទោះ​ឫស្សី​ឲ្យ​មាន​ប្រហោង​ល្មម​ត្រី​ល្អិត​ៗ​ចេញ​រួច; លាយ​រូត លាយ​ដែល​ក្រង​បន្ទោះ​ឫស្សី​លើក​មួយ​សង្កត់​មួយ មាន​ប្រហោង​បន្តិច​ៗ​ត្រី​ល្អិត​ៗ​ចេញ​ពុំ​រួច ។
  3. លាយ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (អ. ថ. ល៉ាយ) ស្នាម, គំនូស​ឆ្នូត, អញ្ចាញ : លាយ​ដៃ អញ្ចាញ​ដៃ, ថ្នាំង​ដៃ; លាយ​លក្ខណ៍ ស្នាម​លក្ខណៈ​នៅ​បាត​ដៃ​បាត​ជើង ។
Headley's Khmer-English Dictionary
  1. លាយ ( n ) [liey]
    kind of fishing trap made of bamboo (There are 2 types: លាយក្រង fishing trap that has openings big enough for small fish to get out and លាយរូត trap with very small openings so that even small fish cannot get out)
  2. លាយ ( v ) [liey]
    to mix, blend, stir together, combine; to mix up, confuse; to scatter; to melt, dissolve.
  3. លាយ ( adj ) [liey]
    to be blended, mixed; to be liquid
  4. លាយ ( n ) [liey]
    track, trace, mark, line; pattern of lines on the palm of the hand
  5. លាយនកម្ម ( n ) [lieyeaʔneaʔkam]
    harvest, harvesting


Prohok Solutions @2017 : Learn Khmer | Khmer Calendar