Khmer Dictionary: លេខ
Chuon Nath's Khmer-Khmer Dictionary
-
លេខ
( ន.នាមសព្ទ )
[ល៉េក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គំនូសប្រាប់ចំនួនសំខ្យា : លេខ ១, ២, ... ៩, ១០ ។
- លេខចតុព្វិធ (ល៉េក-ចៈតុប-ពិត) លេខ៤យ៉ាងគឺ លេខបូក, លេខសង, លេខគុណ, លេខចែក ។
- លេខផា (ព. សា.)
- លេខនព្វន្ត (បុរាណច្រើនប្រើក្នុងក្បួនហោរ) ។
- លេខយ័ន្ត (ព. បុ.) លេខដែលគេសរសេរចុះក្នុងយ័ន្តត្រង់កន្លែងដែលត្រូវចុះលេខ : ចេះលេខយ័ន្តមន្តអាគម ។
- លេខវិជ្ជា ឬ
- --វិទ្យា (ល៉េខៈ--) វិជ្ជាសម្រាប់គិតចំនួន, វិជ្ជានព្វន្ត ។
- លេខវិញ្ញូ, --វិទ, --វិទូ (ល៉េខៈ--) អ្នកចេះលេខវិជ្ជា, អ្នកពូកែខាងវិជ្ជានព្វន្ត ។
- មេលេខ មេទន្ទេញក្នុងលេខវិជ្ជា, មេនព្វន្ត ។ល។
-
លេខ
( ន.នាមសព្ទ )
[ល៉េខៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការសរសេរ; ការគូស, គូរ, វាស; គំនូរ; ស្នាម, គំនូស; អក្សរ; សំបុត្រ, ចុតហ្មាយ; គ្រឿងសម្គាល់; ទេវតា;... ។
- លេខចុណ្ណិកា ដី-ស; ជក់សម្រាប់គូរ, សម្រាប់លាបថ្នាំ ។
- លេខបត្រ ឬ លេខ្យ- (ស៉េខៈប័ត ឬ ល៉េខ្យៈ--) ក្រដាសសរសេរ; សៀវភៅសម្រាប់សរសេរ ។
- លេខភណ្ឌ (លេខៈភ័ន) ប្រដាប់សម្រាប់ប្រើការសរសេរ មានប៉ាកកានិងខ្មៅដៃជាដើម : អ្នករៀនត្រូវមានលេខភណ្ឌឲ្យសព្វគ្រប់ កុំឲ្យខ្វះនេះខ្វះនោះ ។
- លេខហារិន ឬ--ហារី បុរសអ្នកនាំសំបុត្រ, អ្នករត់សំបុត្រ, បុរសប្រៃសណីយ៍; បើស្ត្រីជា លេខហារិនី ។ល។
-
លេខកៈ
( ន.នាមសព្ទ )
[ល៉េខៈកៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លេខក) អ្នកសរសេរ, ស្មេរ, ស្មៀន; បើស្ត្រីជា លេខិកា (វេវ. លិបិការ, លិបិការិកា) ។
- លេខកកម្ម ការឬមុខការរបស់ស្មៀន (វេវ. លិបិការកម្ម) ។
- លេខកកិច្ច ការរវល់របស់ស្មៀន (វេវ. លិបិការកិច្ច) ។
- លេខកដ្ឋាន ឬ--ស្ថាន ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន, ការិយាល័យស្មៀន (វេវ. លិបិការដ្ឋាន ឬ --ស្ថាន) ។ល។
-
លេខទោ
(ព. ម. អាមេណ្ឌិតសញ្ញា) ។
-
លេខនី
( ន.នាមសព្ទ )
[ល៉េខៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្លាបប៉ាកកា; ប៉ាកកៃ ។
- លេខនីករណ្ឌ (--កៈរ៉ន់) ប្រអប់ដាក់ស្លាបប៉ាកកា, ប្រអប់ស្លាបប៉ាកកា ។
- លេខនីទណ្ឌ (--ទ័ន) ដងប៉ាកកា ។ល។
-
លេខបត្រ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខ ន.) ។
-
លេខហារី
or លេខហារិនី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខ ន.) ។
-
លេខអស្ដា
( ន.នាមសព្ទ )
[ជើង ដ, ល៉េក-អ័ស-ស្ដា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លេខ + អឞ្ដ) លេខ ៨ ។ ខ្មែរប្រើជាវណ្ណយុត្តសម្រាប់ដាក់លើអក្សរទោល កញ្ឆក់សំឡេងឲ្យខ្លីរហ័ស, ដូចជា : ក៏បាន, ក៏ដោយ, ដ៏ប្រសើរ, ព្ធដ៏អាកាស; ហ៏ !, ហ៏យកចុះ !; នុ៎ះន៏; អុញន៏ ! ជាដើម ។
-
លេខា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការសរសេរ; សេចក្ដីដែលសរសេរ, សំបុត្រ, ចុតហ្មាយ; ការគូស, ស្នាម, គំនូស; ការគូរ, វាស; គំនូរ; គ្រឿងសម្គាល់;... ។
- លេខាធិការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អធិការ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន ។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ (បារ. Secrétaire) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា ។
- លេខាធិការដ្ឋាន មុខងារ ឬការិយាល័យរបស់លេខាធិការ ។
- លេខានុការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ) ស្មៀនរងពីលេខាធិការមក; បើស្ត្រីជា លេខានុការិកា ។ល។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា : ចក្កលេខា ឬ ចក្រ-- (ច័ក-កៈ-- ឬ ច័ក ក្រៈ--) ស្នាមកង់, គំនូរចក្រ ។
- ចន្ទលេខា ឬ - ចន្ទ្រ-- (ច័ន-ទៈ-- ឬ ច័ន-ទ្រៈ--) ស្នាម ឬ គ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ ។ល។
-
លេខាធិការ
or លេខាធិការិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខា) ។
Headley's Khmer-English Dictionary
-
លេខ
( n )
[leek]
- detail »
number (0, 1, 2, 3, 4, 5, 6, 7, 8, 9); numeral, digit; place, position; code; sign, horoscope; destiny
Eg. ផ្ទះលេខ ៣០៤: house number 304 -
លេខ
( adv )
[leek]
- detail »
very
Eg. វាខ្ជិលលេខ: He's very lazy. -
លេខ
( n )
[leek]
- detail »
writing, drawing; letter, mark.
-
លេខ
( v )
[leek]
- detail »
to write, draw
-
លេខកៈ
( n )
[leekʰaʔkaʔ]
- detail »
low-ranking secretary
-
លេខគណិត
( n )
[leekʰaʔkeaʔnət]
- detail »
arithmetic
-
លេខនា
( n )
[leekʰaʔnaa]
- detail »
commercial papers / documents / records; accounts / books of a bank
-
លេខនី
( n )
[leekʰaʔnii]
- detail »
pen point
-
លេខា
( n )
[leikʰaa]
- detail »
writing, letter, drawing, trace, mark
-
លេខាធិការ
( n )
[leikʰaatʰiʔkaa]
- detail »
secretary (e.g. of a political party, of an embassy)