Khmer Dictionary: លេខា
Chuon Nath's Khmer-Khmer Dictionary
-
លេខា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការសរសេរ; សេចក្ដីដែលសរសេរ, សំបុត្រ, ចុតហ្មាយ; ការគូស, ស្នាម, គំនូស; ការគូរ, វាស; គំនូរ; គ្រឿងសម្គាល់;... ។
- លេខាធិការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អធិការ) ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន ។ សព្វថ្ងៃ ប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាល ស្មើគ្នានឹងលេខានុការ ឬ ស្មៀនធម្មតា ហៅថា លេខាធិការ (បារ. Secrétaire) ឬហៅឲ្យពេញទាំងអស់ថា លេខាធិការនៃការិយាល័យ និងខេត្ត (បារ. Secrétaire des Bureaux et des Provinces); បើស្ត្រីជា លេខាធិការិកា ។
- លេខាធិការដ្ឋាន មុខងារ ឬការិយាល័យរបស់លេខាធិការ ។
- លេខានុការ (សំ. ឬ បា. ស.; < សំ. បា. លេខ ឬ លេខា + អនុការ) ស្មៀនរងពីលេខាធិការមក; បើស្ត្រីជា លេខានុការិកា ។ល។ ប្រើរៀងពីខាងចុងសព្ទដទៃក៏បាន, ដូចជា : ចក្កលេខា ឬ ចក្រ-- (ច័ក-កៈ-- ឬ ច័ក ក្រៈ--) ស្នាមកង់, គំនូរចក្រ ។
- ចន្ទលេខា ឬ - ចន្ទ្រ-- (ច័ន-ទៈ-- ឬ ច័ន-ទ្រៈ--) ស្នាម ឬ គ្រឿងសម្គាល់ក្នុងវង់ព្រះចន្ទ្រ ។ល។
-
លេខាធិការ
or លេខាធិការិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខា) ។
-
លេខានុការ
or លេខានុការិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លេខា) ។
Headley's Khmer-English Dictionary
-
លេខា
( n )
[leikʰaa]
- detail »
writing, letter, drawing, trace, mark
-
លេខាធិការ
( n )
[leikʰaatʰiʔkaa]
- detail »
secretary (e.g. of a political party, of an embassy)
-
លេខានុការ
( n )
[leikʰaanuʔkaa]
- detail »
under-secretary, assistant to a chief secretary