Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លោកន្តរនរក

Chuon Nath's Khmer-Khmer Dictionary
  1. លោកន្តរនរក ( ន.នាមសព្ទ ) [លោកន់-តៈ រ៉ៈនរក់ ឬ លោកន់-ដ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (លោក + អន្តរ “ចន្លោះ” + នរក “រណ្តៅ”) រណ្ដៅ​នៅ​ក្នុង​ចន្លោះ​នៃ​លោក ជា​ឈ្មោះ​រណ្ដៅ​នរក ដែល​សត្វ​ជា​បុថុជ្ជន​ប្រភេទ​ខ្លះ​ប្រកាន់​ឧច្ឆេទ​ទិដ្ឋិ ជឿ​ស៊ប់​ថា​គ្មាន​បុណ្យ​គ្មាន​បាប​សួគ៌​នរក​អ្វី​ទេ សត្វ​ស្លាប់​ទៅ​ក៏​សូន្យ​ឈឹង​ឥត​មាន​ជាតិ​កំណើត​ត​ទៅ​ទៀត​ឡើយ, នរក​នេះ​កើត​មាន​ព្រោះ​លទ្ធិ​នោះ​ឯង ។ល។ (ព. ពុ.) : លទ្ធិ​ពុទ្ធ​និយម​ថា សត្វ​ជា​បុថុជ្ជន​ណា​ដែល​ប្រកាន់​ជឿ​ថា​ស្លាប់​ទៅ​សូន្យ​ឥត​មាន​ជាតិ​កំណើត​ត​ទៅ​ទៀត​ទេ, បុថុជ្ជន​នោះ កាល​បើ​ស្លាប់​ក៏​តែង​តែ​កើត​ក្នុង​លោកន្តរ​នរក ភ្លើង​ប្រល័យ​កប្ប​ក៏​ពុំ​ឆេះ​រំលាយ​នរក​នោះ​ឡើយ (ព. បុ. ហៅ និញ្វន​នរក) ។ មើល​ក្នុង​ពាក្យ លោក ទៀត​ផង ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar