Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លម្អ

Chuon Nath's Khmer-Khmer Dictionary
  1. លម្អ ( ន.នាមសព្ទ ) or លំអ
    សេចក្ដី​ល្អ, ភាវៈ​ល្អ គឺ​បែប​ភាព, បែប​បទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយា... ដែល​ល្អ : លម្អ​រូប; ខន្តី​ជា​លំអ​របស់​អ្នក​ប្រាជ្ញ ។
  2. លម្អក់ ( កិ.កិរិយាសព្ទ ) or លំអក់
    ធ្វើ​ឲ្យ​ល្អក់ : លម្អក់​ទឹក, លំអក់​ចិត្ត ។
  3. លម្អក់​ព័ណ៌ ( កិ.កិរិយាសព្ទ ) [--ព័រ] or លំអក់​ព័ណ៌
    ធ្វើ​ពណ៌​ឲ្យ​ល្អក់ គឺ​សម្តែង​អាការ​កិរិយា​ពុំ​សម​គួរ​នៅ​មុខ​អ្នក​ដទៃ : គួរ​បើ​ដែរ, វា​មក​លម្អក់​ព័ណ៌​នៅ​កណ្ដាល​ប្រជុំ​ជន !; និយាយ​លំអក់​ព័ណ៌​ក្នុង​កណ្ដាល​ជំនុំ ។
  4. លម្អង ( ន.នាមសព្ទ ) or លំអង
    ផង់​ល្អិត, ធូលី​ល្អិត​ផង់ : លម្អង​ផ្កា, លំអង​ធូលី, លំអង​ឃ្មុំ ។
  5. លម្អន់ ( ប.បរិវារសព្ទ ) or លំអន់
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ លម្អិត ឬ លំអិត កិ. ថា : លម្អិត​លម្អន់ ធ្វើ​ឲ្យ​ល្អិត​ល្អន់​គឺ​ធ្វើ​ឲ្យ​ល្អិត​ប៉ន់, ឲ្យ​ល្អិត​ខ្ទេច​ខ្ទី ។ ព. ប្រ. ធ្វើ​ឲ្យ​ខ្ទេច​ខ្ទី; ឲ្យ​វិនាស​អន្តរាយ​មិន​ឲ្យ​លូត​លាស់​ចម្រើន​ត​ទៅ​ទៀត ។
  6. លម្អាន ( ន.នាមសព្ទ )
    លំនាំ, ទំនង, គន្លង, គំរូ, ទំនៀម, ស្នាម ឧ. ប្រជាជន​ខ្មែរ​រៀប​អាពាហ៍ពិពាហ៍​តាម​លម្អាន​ប្រពៃណី​ពី​បុរាណ ។
  7. លម្អិត ( កិ.កិរិយាសព្ទ ) or លំអិត
    ធ្វើ​ឲ្យ​ល្អិត : លម្អិត​ឲ្យ​ខ្ទេច ។ ព. ប្រ. ធ្វើ​ឲ្យ​វិនាស, ឲ្យ​អស់​អំណាច; ឲ្យ​ផុត​ពូជ : លំអិត​ស្រុក; លំអិត​ឲ្យ​អស់​កុំ​ឲ្យ​សល់​មួយ (ប្រើ​ជា លំឥត ក៏​បាន) ។
  8. លម្អិត ( ន.នាមសព្ទ )
    កម្ទេច​ឬ​ផង់​ល្អិត, ម្សៅ​ផង់ : លម្អិត​ខ្លឹម​ចន្ទន៍ ផង់​ខ្លឹម​ចន្ទន៍ ។ ប្រើ​ជា លំឥត ក៏​បាន ។
  9. លម្អៀង ( កិ.កិរិយាសព្ទ ) or លំអៀង
    ធ្វើ​ឲ្យ​ល្អៀង, ឲ្យ​ផ្អៀង​ទៅ​រក​ម្ខាង​ជាង​ម្ខាង (ចំពោះ​តែ​ផ្លូវ​ចិត្ត) : លម្អៀង​ចិត្ត, លំអៀង​សេចក្ដី; ចៅក្រម​កាត់​ក្ដី​លំអៀង ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar