Khmer Dictionary: ល័ក្ត
Chuon Nath's Khmer-Khmer Dictionary
-
ល័ក្ត
( ន.នាមសព្ទ )
[លាក់]
or ល័ខ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
លក្តក, អលក្ត, លាក្សា; លាខា, អលត្តក) ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយ មានសម្បុរក្រហម សម្រាប់ប្រើការជ្រលក់សូត្រ, អម្បោះជាដើម : ល័ក្តស្រម៉ ។
- ល័ក្តជុំកន្លង់ ស្រម៉ល័ក្តដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ ។
- កាកល័ក្ត ឬ - អាចម៍ល័ក្ត កាករបស់ល័ក្តស្រម៉ ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ ។
- ចងល័ក្ត ឬ - បន្ទំល័ក្ត យកស្រម៉ល័ក្តដែលនៅមានសត្វល្អិតជាមេ ដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើម ដើម្បីឲ្យមេនោះចេញមកវាររោមមែកឈើ កកើតបានជាស្រម៉ល័ក្ខតទៅទៀត : របរចងល័ក្ត ។ ផង់ល្អិតឬកករឹងជាដុំមានព័ណ៌ផ្សេងៗ សម្រាប់ប្រើជាគ្រឿងជ្រលក់ : ល័ក្តខៀវ, --បៃតង, --ស្វាយ, --លឿងទុំ... ។ ឈ្មោះឈើឬដំណាំដែលមានសម្បុរដូចល័ក្តស្រម៉ : ចេកល័ក្ត, ម្ទេសល័ក្ត ... ។
Headley's Khmer-English Dictionary
-
ល័ក្ត
( n )
[leak]
gum-lac (a thick red secretion from a certain type of scaly insect; it is used as a dye)
-
ល័ក្ត
( n )
[leak]
artificial dye in powder or block form
-
ល័ក្ត
( n )
[leak]
any plant which is red like the dye ល័ក្តស្រម៉