Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល្អ

Chuon Nath's Khmer-Khmer Dictionary
  1. ល្អ ( គុ.គុនសព្ទ )
    មិន​អាក្រក់ គឺ​ឥត​មាន​ហ្មង, មិន​មាន​ទាស់, មិន​ឆ្គង, ត្រឹម​ត្រូវ, ប្រពៃ : ចិត្ត​ល្អ, រូប​ល្អ, អំពើ​ល្អ, សម្ដី​ល្អ ។ កិ. វិ. ដោយ​ប្រពៃ, ត្រឹម​ត្រូវ, ស្រួល​បួល : ប្រព្រឹត្ត​ល្អ, និយាយ​ល្អ, ធ្វើ​ការ​ល្អ ។ ល្អ​ជា ស្លូត​ត្រង់, ត្រឹម​ត្រូវ : មនុស្ស​ល្អ​ជា, សម្ដី​ល្អ​ជា; និយាយ​ល្អ​ជា ។
    - ល្អ​មើល ល្អ​គួរ​ឲ្យ​ចង់​មើល, ល្អ​ស្រួល​មើល ។
    - ល្អ​ស៊ី ល្អ​គួរ​ឲ្យ​ចង់​ស៊ី, ឆ្ងាញ់​ពិសា (ព. សា. ; ព. គ. ល្អ​ទទួល​ទាន) ។
    - ល្អល្អាច់ (ព. សា.) ស្អាត​បាត, សមរម្យ : រូប​រាង​ល្អ​ល្អាច់ ។ ស្រួល​បួល : ធ្វើ​ការ​ឲ្យ​ល្អ​ល្អាច់ ! ។
    - ល្អ​ល្អិត ល្អ​ហ្មត់​ហ្មង, ល្អ​ប្រពៃ : រូប​ឆោម​ល្អ​ល្អិត ។ ស្រួល​បួល, ប្រយ័ត្ន​ប្រយែង : ធ្វើ​ការ​ឲ្យ​ល្អ​ល្អិត ! ។
    - ល្អ​ល្អះ ល្អ​ស្រលួត​ស្រឡះ, ល្អ​ឥត​ឆ្គង : រូប​ឆោម​ល្អ​ល្អះ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ល្អះ​ល្អ ក៏​បាន, ដូច​ជា : រូប​ឆោម​ល្អះ​ល្អ មិន​ខ្មៅ​មិន​ស ល្មម​តែ​សមរម្យ មិន​ខ្ពស់​មិន​ទាប​ មិន​តូច​មិន​ធំ ស្រគត់​ស្រគំ សម​ជា​អ្នក​មុខ ។
Headley's Khmer-English Dictionary
  1. ល្អ ( adj ) [lʔɑɑ]
    to be good, nice; beautiful, pretty, handsome; correct, virtuous, decent; sound, proper, kind; to be good (to someone).
  2. ល្អ ( adv ) [lʔɑɑ]
    well
    Eg. បងល្អ នឹងអូនណាស់: You were very good to me.
  3. ល្អក់ ( adj ) [lʔɑk]
    to be cloudy / muddy / murky (of water), blurred (of sight, thoughts), disturbed, confused, muddled; worried
  4. ល្អង ( n ) [lʔɑɑŋ]
    dust, powder
  5. ល្អង ( n ) [lʔɑɑŋ]
    fine mist, spray (Surin dialect)
  6. ល្អង ( adj ) [lʔɑɑŋ]
    to be the fairest / most beautiful (of women)
  7. ល្អន់ [lʔɑn]
  8. ល្អាង ( n ) [lʔaaŋ]
    natural rock well or water-filled crater
  9. ល្អាច់
  10. ល្អាត ( n ) [lʔaat]
    kite, hawk, falcon (any of various birds of prey of the family Accipitridae)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar