Khmer Dictionary: វជិរៈ
Chuon Nath's Khmer-Khmer Dictionary
-
វជិរៈ
( ន.នាមសព្ទ ) [វៈជិរៈ ឬ វៈជី ] or វជីរ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វជិរ; វជ្រ) ពេជ្រ; កាំរន្ទះ; ខ្សែរស្មីផ្លេកបន្ទោរ; ... ។ អាវុធរបស់ព្រះឥន្រ្ទ (ពួកជាងតាំងពីព្រេងនាយរៀងមក គូរឬឆ្លាក់ ធ្វើជារូបមានទ្រង់ទ្រាយស្រដៀងនឹងផ្កាចំប៉ីរីក ឬចួនកាលធ្វើជារូបខ្សែស្មើផ្លេកបន្ទោរ, មានដងខ្លីដូចដងព្រះខ័ឌ្គ) ។ គុ. រឹងស្រួយ; មានលំអ ។
- វជិរបាណី (វៈជិរៈប៉ា--;បា. --បាណិ; សំ. វជ្រ--),
- វជិរហត្ថ (--ហ័ត; បា.; សំ. វជ្រហស្ត ឬ វជិរាវុធ បា. < វជិរ + អាវុធ; សំ. វជ្រាយុធ < វជ្រ + អាយុធ) អ្នកដែលមានដៃកាន់វជីរ ឬអ្នកដែលមានវជីរជាអាវុធ (ព្រះឥន្រ្ទ) ។
- វជិរម័យ ដែលប្រដាប់ដោយពេជ្រ, ដែលដាំពេជ្រ ។ល។
Headley's Khmer-English Dictionary
-
វជិរៈ
( n ) [veaʔciʔreaʔ] - detail »
diamond; bolt of lighting; thunderbolt (weapon of Indra).
-
វជិរៈ
( adj ) [veaʔciʔreaʔ] - detail »
to be hard and brittle; to be beautiful