Khmer Dictionary: វត្ត
Chuon Nath's Khmer-Khmer Dictionary
-
វត្ត
( ន.នាមសព្ទ )
[វាត់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វត៌) ប្រព្រឹត្តិ, ការប្រព្រឹត្ត, សេចក្ដីប្រតិបត្តិ; មុខការ, កិច្ច ដែលគួរធ្វើ; នាទី; ការកាន់សីលធម៌; សេចក្ដីគោរព; ទំនៀម, សណ្ដាប់ធ្នាប់ :
- មនុស្សមានវត្តល្អ មនុស្សមានសេចក្ដីប្រតិបត្តិល្អ;
- សិស្សធ្វើវត្ត ឬ - យកវត្តគ្រូ សិស្សធ្វើសេចក្ដីគោរពចំពោះគ្រូ ។
- វត្តប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការប្រតិបត្តិតាមកិច្ចដែលគួរធ្វើ ។ បើរួមចូលជាមួយនឹងសព្ទដទៃ រៀងពីខាងដើម អ. ថ. វ័ត-តៈ, ដូចជា :
- វត្តប្បដិវត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្តប្រតិបត្តិតូចនិងធំ ។
- វត្តបទ (--បត់) ផ្លូវរបស់សីលធម៌ ។
- វត្តវន្ត (--វ័ន) ដែលមានវត្តប្រតិបត្តិ; បើស្ត្រីជា វត្តវន្តី ឬ វត្តវតី ។
- វត្តសមាទាន (--សៈម៉ា--) ការកាន់វត្តប្រតិបត្តិ ។
- វត្តសម្បន្ន (--សំ-ប័ន) ដែលបរិបូរដោយវត្តប្រតិបត្តិ; បើស្រីជា វត្តសម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។
-
វត្ត
( ន.នាមសព្ទ )
[វាត់ ]
ទីដែលមានវត្តប្រតិបត្តិ (?); អាវាសឬអារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ : ឲ្យកូននៅវត្ត ឲ្យកូនទៅនៅរៀនអក្សរឯវត្ត ។
- សាលាវត្ត សាលាសម្រាប់ប្រជុំធ្វើបុណ្យក្នុងវត្ត; សាលារៀនក្នុងវត្ត ។ល។ បុរាណហៅថា ក្តី : ឲ្យកូនទៅនៅក្តី ។
Headley's Khmer-English Dictionary
-
វត្ត
( n )
[voat]
Buddhist monastery, pagoda / temple complex
-
វត្ត
( n )
[voat]
respect, esteem; tradition, discipline; application, fulfillment, implement-ation; profession, job, assignment, task; habit; actions, behavior, conduct
-
វត្តណ្ឌសេតជាតិ
( n )
[voattandeaʔseetaʔciet]
fibrin
-
វត្តនី
( n )
[voattaʔnii]
road, street
-
វត្តមាន
( n )
[voattaʔmaan]
presence, attendance; existence
-
វត្តមានា
( n )
[voattaʔmaanaa]
present tense
-
វត្តិ
( n )
[voatteʔ]
action, duty.
-
វត្តិ
( v )
[voatteʔ]
to act