Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វន្ត

Chuon Nath's Khmer-Khmer Dictionary
  1. វន្ត [វាន់]   ( បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​នេះ​ជា បច្ច័យ​តទ្ធិត (វន្តុ > វន្ត) ប្រែ​ថា “មាន” សម្រាប់​ចុះ​ផ្សំ​ពី​ខាង​ចុង​សព្ទ​បាលី ច្រើន​តែ​ជា​អរូប​នាម ដែល​មាន​ស្រៈ អ, អា នៅ​ទី​បំផុត ខាង​ចុង, ដូច​ជា កុល​វន្ត អ្នក​មាន​ត្រកូល, អ្នក​មាន​ពូជ​ពង្ស; គុណ​វន្ត អ្នក​មាន​គុណ; តេជ​វន្ត អ្នក​មាន​តេជះ; បញ្ញ​វន្ត អ្នក​មាន​ប្រាជ្ញា; យស​វន្ត អ្នក​មាន​យស; សីល​វន្ត អ្នក​មាន​សីល ។ល។ បើ​ស្រ្តី​ជា --វន្តី ឬ --វតី ដូច​ជា គុណ​វន្តី ឬ គុណ​វតី ស្រ្តី​អ្នក​មាន​គុណ​ជាដើម ។ កាល​បើ​ចុះ វន្ត នេះ​ផ្សំ​ជា​មួយ​នឹង​នាម​សព្ទ​យ៉ាង​នេះ​ហើយ​ប្រើ​ជា គុ. ឬ ន. ក៏​បាន ។
Headley's Khmer-English Dictionary
  1. វន្ត [voan]
    suffixed element in Pali words (it usually means `endowed with...' or `one who has...') eg. តេជវន្ត . `one who has power'


Prohok Solutions @2017 : Learn Khmer | Khmer Calendar